ភាគី​វៀតណាម ​បានស្នើ​សុំពន្យា​ពេល​រុះរើ​តង់​របស់ខ្លួន ​ចំនួន ​៣១​ទីតាំង ដោយសារ​ជំងឺ​កូ​វីដ​១៩

កណ្តាល​៖ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល​ បានឱ្យដឹងថា មក​ទល់ពេលនេះ​ភាគី​វៀតណាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានស្នើ​ពន្យា​ពេល​រុះរើ​តង់​របស់ខ្លួន ដែលមាន​ចំនួន​ ៣១​ទីតាំង​នោះ ដោយសារ​ជំងឺ​កូ​វីដ​១៩​មិនទាន់មាន​ស្ថានភាព​ធូរស្រាល​នៅឡើយ​។

ថ្លែងប្រាប់ BTV តាមរយៈ​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អភិបាលខេត្ត​កណ្តាល បាន​ប្រាប់​ឱ្យដឹងថា ការរុះរើ​តង់​ចំនួន ៣១​ទីតាំង របស់​ភាគី​វៀតណាម គឺ​ត្រូវបាន​ពន្យា​ពេល​ជា​បណ្ដោះអាសន្ន ដោយ​ភាគី​វៀតណាម​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ខេត្តកណ្តាល ផ្អែក​អំពី​មូល​ហេតុថា​បន្ត​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩ តាមរយះ​ការចេញចូល​នៃ​តំបន់​នេះ​។

ទន្ទឹមនឹង​ការពន្យា​ពេល​រុះរើ​តង់​ខាងលើនេះ ឯកឧត្តម គង់ សោភ័ណ បាន​បញ្ជាក់ថា ស្របតាម​ការណែនាំ​រប​ស់​ក្រសួងមហាផ្ទៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​ក្រសួងការបរទេស បច្ចុប្បន្ននេះ​មាន​នគរបាល និង​កងទ័ព​ដែល​ការពារ​នៅ​បន្ទាត់​ព្រំដែន​បាន​ចុះ​ល្បាត​ជាប្រចាំ ដើម្បី​ធានា​ចំពោះ​អធិបតេយ្យ​កម្ពុជា ឬ​ការរំលោភបំពាន​ផ្សេងៗ​ជាដើម​។

យោងតាម​កិច្ច​ជំនួប​កាលពីដើម​ខែមិថុនា​នេះ លោកជំទាវ អ៊ា​ត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា បានស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ចេញ​ទាំងអស់​ឲ្យ​បាន​ឆាប់ ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​ក្នុង​តំបន់​នោះ

រហូតដល់​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន​ជាក់លាក់​ជា​ស្ថាពរ​នៅ​តំបន់​នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

ពាក់ព័ន្ធ​នឹង​ករណីនេះ កាលពី​អំឡុង​ខែឧសភា កន្លងទៅ ក្រសួងការបរទេស​ក​ម្ពុ​ជា បានធ្វើ​កំណត់​ទូត​តវ៉ា​អំពី​ការបោះ​តង់​របស់​វៀតណាម​ចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣១​កន្លែង លើ​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាពគ្នា​ក្នុង​ខេត្តកណ្តាល នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​ខេត្ត​អាន​យ៉ាង​នៃ​ប្រទេស​វៀតណាម

ដោយ​ស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំងនោះ​ចេញ និង​បញ្ឈប់​សកម្មភាព​នានា ដើម្បី​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ នៅក្នុង​តំបន់​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របតាម​សេចក្តីប្រកាស​រួម​ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​១៩៩៥ សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment