តារាថៃសាច់ចាំ Poh Natthawut អាយុ ៤៥ ឆ្នាំនៅតែសង្ហា មានហាងឆេងខ្ពស់នៅប៉ុស្ដិ៍លេខ ៣

អាចនិយាយបានថា Poh Natthawut គឺជាតារាសម្ដែងជើងចាស់ដ៏ល្បីមួយរូបនៅក្នុងសង្គមសិល្បៈថៃ ដោយខ្សែភាពយន្តជាច្រើនដែលលោកសម្ដែង ភាគច្រើនសុទ្ធតែទទួលបានការគាំទ្រយ៉ាងផុសផុលពីទស្សនិកជន ព្រោះតែភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់លោក បូករួមទាំងចរិតឭកពៀរថ្លៃថ្នូរ ភាពស្រស់សង្ហាមិនចាញ់សិល្បករស្រករក្រោយ ។ថ្វីដ្បិតតែ

ពេលនេះ តារាប្រុស Poh Natthawut មានវ័យជ្រេដល់ទៅ ៤៥ ឆ្នាំ រៀបការមានភរិយា និង មានកូនប្រុសដល់ទៅ ២ នាក់រួចហើយ តែទីផ្សារនៅលើវិស័យសិល្បៈ មិនថមថយនោះទេ មានរឿងមួយចំនួន លោកនៅតេក្ដោបបានតំណែងតួឯក ឬតួអង្គសំខាន់ដដែល ។បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ថ្មីៗនេះតារាស្រីជួរមុខ Bella Ranee និង តារាប្រុស Mario បានបន្តតុងត្រាថ្មីជាមួយប៉ុស្ដិ៍លេខ ៣ ថៃ ដែលក្នុងនោះក៏មានការបង្ហើបថាតារាប្រុសរូបសង្ហា Poh Natthawut ទើបតែបន្តតុងត្រាថ្មីដែលមានរយៈពេល ៦ ឆ្នាំជា

មួយប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃជាលើកទី ៣ ដែរ ខណៈលោកបានជ្រកកោននៅទ្រនំមួយនេះ រយៈពេល ១០ ឆ្នាំមកហើយ ។Poh Natthawut លើកឡើងថា ប៉ុស្ដិ៍ទូរទស្សន៍មួយនេះ ប្រៀបបានដូចជាផ្ទះលោកអ៊ីចឹង ហេតុដូច្នេះហើយទើបលោកសម្រេចចិត្តបន្តតុងត្រារយៈពេលវែងនៅទីនេះបន្តទៀត ៕

Related posts

Leave a Comment