សង្ស័យចេះអាគមបំបាំងខ្លួន!មកទល់ពេលនេះ សមត្ថកិច្ច តាមរកមិនទាន់ឃើញ ព្រះសង្ឃ ឡុង ចន្ថាដែលត្រូវសឹកតាមការសន្យារបស់ខ្លួន

ក្រោមក្រសែភ្នែកពុទ្ធបរិស័ទ្ធ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណឹងរបស់ព្រះអង្គឡុង ចន្ថា មកដល់ពេលនេះមិនទាន់មានតម្រុយពីសមត្ថកិច្ចបន្តិចសោះ ចំពោះការរត់គេចព្រះកាយរបស់ព្រះតេជគណ ឡុង ចន្ថា ដែលត្រូវសឹកតាមការសន្យារបស់ខ្លួនព្រះអង្គនៅថ្ងៃទី១៤ឧសភានេះ ។

សូមបញ្ជាក់ថា លោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​តាកែវ​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដែល​ដឹកនាំ​ដោយ​លោក​ផ្ទាល់ នឹង​ចុះទៅ​វត្តភ្នំ​បូរី ដើម្បី​ធ្វើកំណត់ហេតុ និង ឃាត់ខ្លួន​ព្រះ​តេជគុណ ឡុង ចន្ថា ប្រសិនបើ​មិន​ធ្វើតាម​ការសន្យា​លាចាក​សិក្ខាបទ ដោយ​គិត​ត្រឹម​ម៉ោង​១៧​និង ៣០ នាទី​ល្ងាច​នេះ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភិក្ខុ ឡុង ចន្ថា ដែល​កំពុង​គង់នៅ​វត្តភ្នំបុរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្ត​តាកែវ បាន​ធ្វើ​ខុស​ពី​ការសន្យា​​កាលពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២០ ថា​ នឹង​លាចាក​សិក្ខាបទ ដោយ​ខ្លួនឯង​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ ២០២០ ក្រោយ​មានការ​បែក​ធ្លាយ វីដេអូឆាតញ៉ែ​ស្រីតាម​ហ្វេ​ស​ប៊ុ​ក​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់​ថ្ងៃ​កំណត់​គណៈកម្មាធិការ​អាចារ្យវត្តភ្នំបូរីស្រុក​អង្គបូរី​និយាយ​ថា ព្រះសង្ឃ ឡុង ចន្ថា មិនបាន​គង់​ក្នុងវត្តភ្នំបូរី​នេះ​ទេ​ ដោយ​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំទៅ​ស្រុកកំណើត​ចេញពីវត្ត​នេះ​០៣​ថ្ងៃ​ហើយ ប្រហែលជា​នាំទៅ​វត្ត ដែល​លោក​បាន​បួស​កាលពី​នៅតូច​នៅ​ក្នុងស្រុកបូរី ជលសារ ក៏​មិន​ដឹង​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមហ្វេ​ស​ប៊ុ​ក​របស់​ព្រះអង្គ ឡុង ចន្ថា ផ្ទាល់ ថាមិនទាន់​អស់និស្ស័យ​នឹង​ព្រះ​ទេ។ ដោយ​លោក ឡុង ចន្ថា អះអាង​ថា លោកគ្រាន់តែប្រើ​ពាក្យ​សម្ដី​លេងសើច​ជាមួយ​នារីម្នាក់​នោះ តែ​ពុំ​ធ្លាប់​បានប៉ះពាល់រាងកាយ​នាង​ឡើយ។ ប្រភ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពអត្ថបទ freshkh

Related posts

Leave a Comment