មុន​នេះ​បន្តិច ! អភិបាលរាជធានី​ភ្នំពេញ​ ផ្អាកមិនអោយឡានធំៗ ធ្វេីចរាចរណ៍នៅលេីផ្លូវ60ម៉ែត្រ​ទៀតទេ បន្ទាប់ពីបង្ក គ្រោះ ថ្នា ក់ញឹកញាប់

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីស្ថានភាពនៃចរាចររថយន្តដឹកដីតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ,ខណ្ឌដង្កោ,រាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានដាក់បទបញ្ជាថ្មីមួយដោយផ្អាកការធ្វើចរា.ចរ.ណ៍.ជាបណ្ដោះអាសន្នសម្រាប់រថយន្ដដឹកដី,ដឹកខ្សាច់លើកំណាត់ផ្លូវ៦០ម៉ែត្រក្រោយរថយន្ដទាំងនេះបានបង្ក.គ្រោះ.ថ្នា.ក់.ញឹកញ៉ាប់ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

{“source_sid”:”8BF3458C-B6E5-4B0F-A349-E2C3E8EE3907_1592564466754″,”subsource”:”done_button”,”uid”:”8BF3458C-B6E5-4B0F-A349-E2C3E8EE3907_1592541385030″,”source”:”share_action_sheet”,”origin”:”gallery”}

លោក ឃួង ស្រេង បានអះអាងថា អាជ្ញាធរមិនហាមឃាត់ការចាក់ដី,ចាក់ខ្សាច់នៅតំបន់អភិវឌ្ឍន៍ជើងឯកនោះទេ ប៉ុន្ដែគ្រាន់តែបង្វែរទិសចរា.ច.រណ៍ សម្រាប់រថយន្ដដឹកដី ដឹកខ្សាច់កុំឲ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវ៦០ម៉ែត្រជាបណ្ដោះអាសន្នសិន។ អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការដាក់ចេញវិធានការនេះគឺដោយសារតែកន្លងមកសង្កេតឃើញថា ការដឹកដី ដឹកខ្សាច់ កាត់ផ្លូវនេះបានបង្កឲ្យប្រឡាក់នៅលើទ្រូងផ្លូវ កកស្ទះ.ចរា.ច.រណ៍ គ្រោះ.ថ្នា.ក់ចរា.ច.រណ៍ និងធ្វើឲ្យខូចផ្លូវផងដែរដូច្នេះ អាជ្ញាធរត្រូវតែមានវិធានការដើម្បីរក្សាផ្លូវនេះឲ្យនៅតែល្អស្អាតជានិច្ច ខណៈដែលកំណាត់ផ្លូវនេះកន្លងមកត្រូវបានសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវនេះជាផ្លូវដែលអាចឲ្យយន្តហោះចុះចតបាន។

ពាក់ព័ន្ធនឹងវិធានការខាងលើនេះ លោក ឃួង ស្រេង បានឲ្យដឹងទៀតថា មុននឹងមានវិធានការណ៍បិទការធ្វើ.ចរា.ច.រណ៍.សម្រាប់រថយន្តដឹកដី ដឹកខ្សាច់ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រនេះ អាជ្ញាធរត្រូវកោះប្រជុំជាមួយម្ចាស់អាជីវកម្មទាំងអស់ ដើម្បីណែនាំឲ្យពួកគាត់បានដឹង និងត្រៀមបង្វែរពីការចាក់ដី ទៅជាការជីកដាក់បំពង់ទុយោ ដើម្បីបូមខ្សាចដាក់ចូលតំបន់ខាងលើនេះវិញដោយនឹងទុករយៈពេលឲ្យពួកគាត់ពី១ខែទៅ២ខែដើម្បីជីកដាក់បំពង់ទុយោនេះ៕

Related posts

Leave a Comment