សង្វេគណាស់ជិតដល់ថ្ងៃរៀបការហើយ បែរជាអនាគតកូនក្រមុំត្រូវមកគេងឱបសពអនាគតស្វាមីទាំងមិនអស់ចិត្ត

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយមានករណីគូស្នេហ៍មួយគូដែលជាគូដណ្តឺងជិតដល់ថ្ងៃអាពាហ៍ពិពាហ៍ស្រាប់តែខាងប្រុសត្រូវបានលាចាកលោកដោយសារខ្យល់គស្លាប់ ទុកចោលឲ្យនារីម្នាក់នៅមិនអស់ចិត្តព្រោះតែវាភ្លាមៗពេកធ្វើចិត្តមិនទាន់បាន។ នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Nu Ying បានរៀបរាប់ទាំងក្រៀមក្រំថា គូ​ដណ្ដឹង​នាង​ខ្ញុំ​ទទួល​មរណភាព​ហើយ​ សព​ នៅ​វត្ត​ គៀនស្វាយ​ក្រៅ​ ហៅ​វត្ត​កោះប្រាក់។

នាងបានបន្តបន្ថែមថា សល់​តែ​រូប​ថត​ អោយ​អូន​មេីល ស្អែក​ សព​ គាត់​បូជា​នៅ​ម៉ោង​ ៨យប់​នៅ​វត្ត​គៀនស្វាយ​ក្រៅ​ហៅ​វត្ត​ កោះ​ប្រាក់​ សូម​ បងប្អូន​មិត្តភក្ដិ​ចូលរួម​ផង ជូន​ដំណើរ​គាត់​ជា​លេីក​ចុងក្រោយ​ ផង។ ​អ្នក​ណា​ធ្វើ​ចិត្ត​បាន​ទៅ​បង​? អូន​ខំប្រឹង​រឹងមាំ​ហើយ​ ព្រហ្ម​លិខិត​អេីយ​ ហេតុ​អ្វី​ បែបនេះ​ ឈឺ​ចាប់​ណាស់​ពិបាក​ណាស់​ទទួល​យក​ណាស់​ធ្វើ​ចិត្ត​អត់​បាន​ទេ មនុស្ស​ល្អ​ខ្លាំង​ណាស់។ មហាជនជាច្រើនក្នុងបណ្តាញសង្គមបានសម្តែងក្តីសោកសាយ និងចូលរួមរំលែកទុក្ខជាខ្លាំងជីវិតមនុស្សពិតជាមើលមិនឃើញនោះឡើយ។

Related posts

Leave a Comment