កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលជួបសំណេះសំណាល និង ដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ក៏ដូចជាទុកកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្ដាស្រុក ក្រុង ទូទាំងខេត្តពោធិ៍សាត់ ។ក្នុងនោះដែរការដោះស្រាយនេះត្រូវបានធ្វើឡើងទៅតាម
ទម្លាប់រៀងរាល់ ២ ថ្ងៃម្ដងក្នុងមួយសប្ដាហ៍ នៅវេទិកាជួបប្រជាពលរដ្ឋ ក្នុងសាលាខេត្ត សរុបជាង ២០០នាក់ ។ការដោះស្រាយទុក្ខកង្វល់ជូនបងប្អូនប្រជាពលរដ្ឋនេះ ជាការដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយតែងតែទទួលបានលទ្ធផលគ្រប់ភាគី គឺគ្មានអ្នកឈ្នះ និង គ្មានអ្នកចាញ់នោះឡើយ ។ ការដោះស្រាយរបស់ឯកឧត្តម ដោយ ផ្តោតសំខាន់ទៅលើភាពយុត្តិ
ធម៌ គ្មានលំអៀង ព្រោះថា បងប្អូនដែលមកពឹងពាក់និងឲ្យជួយដោះស្រាយនោះគឺ ប្រៀបបានដូចជាឱពុក ជាម្តាយ ជាបងប្អូនក្នុងមហាគ្រួសារតែមួយ មិនធ្វើអ្វីដែលនាំឲ្យពួកគាត់មានការថ្នាំងថ្នាក់ឡើយ ៕