នឹកគ្រួសារពេក Yaya បានត្រឹមធ្វើរឿងមួយពីចម្ងាយ

ថៃ៖ ដោយសារតែ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានធ្វើឲ្យស្ថានភាពបច្ចុប្បន្នរបស់មនុស្សជាច្រើន​មានភាពលំបាកយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ពួកគេមិនអាចទៅណាមកណា បានស្រេចតែចិត្ត ដោយត្រូវនៅតែក្នុងផ្ទះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគនេះ ផងដែរ ។

ជាមួយគ្នានេះដែរ សម្រាប់តារាសម្ដែងស្រីជួរមុខ របស់ប្រទេសថៃ នាង Yaya Urassaya ហាក់មានភាពលំបាកជាមួយនឹងបញ្ហានេះដូចគ្នា ដោយនាងមិនអាចទៅ លេងក៏ដូចជាទៅសួរសុខទុក្ខ ក្រុមគ្រួសាររបស់ខ្លួន ដែលនៅឯប្រទេសន័រវ៉េស ដូចធម្មតាបានទេ ហើយក៏បានធ្វើឲ្យនាងកើតក្ដីនឹករឭកដល់គ្រួសាររបស់ យ៉ាងខ្លាំង ថែមទៀតផង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅក្នុងថ្ងៃបុណ្យជាតិរបស់ប្រទេសន័រវ៉េស បើទោះបីជាមិនអាចទៅ លេងគ្រួសារបាន តែនាង បែរជាធ្វើបែបនេះ ដើម្បីបំបាត់ក្ដីនឹករឭកចំពោះគ្រួសារ ដែលនៅសែនឆ្ងាយពីខ្លួននាង ដែលនៅក្នុងនោះដែរ នាងបានតែងខ្លួននៅក្នុងឈុតសម្លៀកបំពាក់ពណ៌ស.លាយខៀវ បែបប្រពៃណី របស់ន័រវ៉េស ហើយបានបង្ហោះរូបភាពនៅលើគណនី Instagram ជាមួយនឹងសារថា៖

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញ នាងតែងខ្លួននៅក្នុងឈុតសម្លៀកបំពាក់បែបនេះ ពិតជាមានភាពប្លែកភ្នែកយ៉ាងខ្លាំង ជាពិសេសនោះ នាងក៏ជាកូនកាត់ន័រវ៉េសស្រាប់ រឹតតែធ្វើឲ្យនាង​ មើលទៅដូចជា ក្រមុំន័រវ៉េសពិតៗ ដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើន ចូលមកសរសើរគ្រប់ៗគ្នា ផងដែរ៕

Related posts

Leave a Comment