ហេតុតែមានអ្នកថតរូបផ្ទាល់ខ្លួន! ឃើញ Bella មានរូបថតស្អាតៗ ដល់មើលរូបក្រៅឆាក បានដឹងបែបណា

ថៃ៖ បើនិយាយពី តារាសម្ដែងស្រី ជនជាតិថៃដ៏ល្បី និងមានប្រជាប្រិយភាព Bella Ranee អ្នកណាក៏បានទទួលស្គាល់ពី រូបសម្រស់ដ៏សែនស្រស់ស្អាត និងសមត្ថភាពទេពកោសល្យសម្ដែង យ៉ាងប៉ិនប្រសប់ផងដែរ។

ក្រៅពីជីវិតក្នុងចង្កោមសិល្បៈ Bella ក៏បានធ្វើឲ្យហ្វេនៗរាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយសកម្មភាពក្រៅឆាក ជាពិសេស រឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមស្អិតរមួត ជាមួយសង្សារបណ្ដូលចិត្ត តារាប្រុស Weir Sukollawat ហើយតែងតែបង្អួតពីស្នេហាដ៏រ៉ូមែនទិក តាមរយៈសកម្មភាពជាច្រើន ឃើញហើយគួរឲ្យច្រណែនខ្លាំងណាស់។

យ៉ាងណាមិញ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ជារឿយៗ តារាស្រីរូបនេះ តែងតែបង្ហោះរូបថតស្អាតៗ ទាក់ទាញអមជាមួយ ប្លង់ថតរូបប្លែកៗជានិច្ច មិនដែលធ្វើឲ្យទស្សនិកជន ខកបំណងនោះទេ។ ទន្ទឹមនឹងនេះ ជឿជាក់ថា អ្នករាល់គ្នា នឹងរំភើបចិត្តជំនួស ពេលដែលដឹងថា ទម្រាំបានរូបថតទាំងអស់នោះ Weir ដែលជាសង្សារបណ្ដូលចិត្ត ខំប្រឹងលំបាកបែបណា តស៊ូទ្រាំថតឲ្យមិនរអ៊ូនោះទេ។

ជាក់ស្ដែង ថ្មីៗនេះ បានបែកធ្លាយរូបថតនៅខាងក្រោយឆាក នៃរូបថត Bella ជាច្រើនសន្លឹក ដែលរូបនោះ នាងបានឈរកាន់ស្លឹកឈើ ប៉ុន្តែ បើងាកមើលអ្នកថតរូបវិញ ហេតុតែចង់ឲ្យម្ចាស់ស្នេហ៍បានរូបថតលេចធ្លោ Weir សុខចិត្តឡើងឈរ លើគែមសាឡុង ដៃកាន់កាមេរ៉ា ឈរថតដោយយកចិត្តទុកដាក់ គ្មានខ្លាចធ្លាក់បន្តិចសោះ។

ក្រោយពីឃើញរូបថតទាំងនោះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន នាំគ្នាហួសចិត្ត និងសរសើរដល់គូស្នេហ៍មួយគូនេះ ដែលស្រលាញ់គ្នា និងបញ្ចេញមតិថា Bella ជានារីសំណាងហើយ មានសង្សារស្រលាញ់ខ្លាំងបែបនេះ អ្នកណាៗក៏ប្រាថ្នាដែរ៕

Related posts

Leave a Comment