រុក្ខជាតិ «ប្រស់ស្វា» មិនសូវមានអ្នកស្គាល់ ការពិតជាថ្នាំព្យាបាលជំងឺច្រើនប្រភេទ​តាមបែបធម្មជាតិ

ដើមប្រស់ ឬ ប្រស់ស្វា កំពុងលូតលាស់យ៉ាងស្រស់បំព្រង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ ។ ដើមប្រស់ (Sand ginger) យោងតាម (Natural resources at my Village,2014) ជារុក្ខជាតិប្រភេទស្មៅ គ្មានដើម ឫសរីកធំជាមើម ស្លឹកមាន ២ -៣ សន្លឹក គ្របគល់លាតផ្ទាល់លើដី ផ្ទៃស្លឹកធំទូលាយ ស្តើងពណ៌ក្រហមរលីងនៅលើផ្ទៃ ។

អ្វីដែលពិសេសសនោះគឺគេប្រើវាជាថ្នាំសម្រាប់រំលាយអាហារ ព្យាបាលអាការបរិភោគពិបាករលាយ ព្យាបាលឈឺក្រពះ លើសឈាម ឈឺចុកទ្រូង ឈឺក្នុងពោះ ហឺត រាគ ក្អក ក្អួត ប្រើសម្រាប់ត្រាំអាល់កុល សម្រាប់លាបរឹត ឈឺសន្លាក់ឆ្អឹង ស្ពឹកស្រពន់ដៃជើង … ជាដើម ។

សូមបញ្ជាក់បន្ថែមថា ស្លឹកវាអាចធ្វើជាបន្លែស្រស់បុកទឹកគ្រឿង ញាំ ឬភ្លា និង សម្លប្រហើរក៏បាន ។ ក្រៅពីតួនាទីជាឱសថ និង មុខម្ហូបសម្រាប់មនុស្សដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនហើយនោះ ដើមប្រស់ក៏ជាចំណីសម្រាប់សត្វព្រៃដូចជា: សត្វទន្សោង សត្វឈ្លូស ជ្រូកព្រៃ-ល-ដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នផងដែរ ។

ដោយ៖ ភេន ណារ៉ុន មន្រ្តីការិ.ចំណេះដឹង និងព័ត៌មានបរិស្ថាន មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ

Related posts

Leave a Comment