ត្រឹមតែដី១ហិកតា អាចរ​កចំណូល​បាន៣ម៉ឺនដុល្លារពីការ​ចិញ្ចឹមបង្កង

មានយុជននិស្សិតខ្មែរម្នាក់ ដែលបានបញ្ចាប់ការសិក្សាមកពីប្រទេសថៃក្នុងវត្គសិក្សា​រៀន​សូត្រ​ពី​បច្ចេកទេស​ចិញ្ចឹម​បង្កង​​នៅ​ប្រទេស​ថៃ ​ក្រោម​ជំនួយ​ពី​ព្រះមហាក្សត្រ​ថៃ។ លោកផល រដ្ឋា ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង Cray​Fish​ ជាពូជបង្កងអូស្រ្តាលី នៅក្នុងខេត្តបាត់ដំបង កំពុងតែធ្វើឲ្យវិស័យកសិកម្មចិញ្ចឹមបង្កងមានការរីកចំរើន ដែលគិតទៅវាបានដំណើរការ ជាង២ឆ្នាំមកហើយ ដោយលោកបានយកចំណេះដែលលោកបានសិក្សាពីប្រទេសថៃកន្លងមក យកមកអនុវត្តន៏បានយ៉ាងត្រឹមត្រូវ តាមបច្ចេកទេស ប្រកបទៅដោយភាពជោគជ័យ។

ឥលូវលោកបាននិងកំពុង​ចាប់​ដៃ​ជាមួយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ដើម្បី​ពង្រីក​ផ្ទៃ​ដី​ចិញ្ចឹម​ និង​​​​ភ្ញាស់​កូន​បង្កង រហូត​ដល់​៣០​ហិច​តា​ដើម្បី​​ផ្គត់​ផ្គង់​នៅ​ក្នុង​ស្រុក​ផង​ និង​ឈាន​ទៅ​ធ្វើ​ការ​នាំ​ចេញ​ផង។ ផ្ទៃដី​ទាំង​៣០ ហិចតា​នេះ ​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ចំនួន​១០ ហិចតា និង​នៅ​ខេត្ត​កំពង់ធំ ចំនួន២០ ហិចតា​។

លោក​បាន​បន្ថែម​ថា ដៃ​គូ​សហការ​​ទាំងពីរ​ខាង​លើ​មាន​ដី ​និង​ទុន​វិនិយោគ​ចំណែក​លោក​ជួយ​លើ​ការងារ​បច្ចេកទេស​រៀបចំ​កសិដ្ឋាន និង​ការ​ចិញ្ចឹម​​ថែ​ទាំ​បង្កង​ឱ្យ​ធំធាត់។ បង្កង​ cray fish​ មាន​ប្រភព​​មក​ពី​ប្រទេស​ថៃ ហើយ​ជា​ពូជ​ដែល​ធន់​​ ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម​​សមស្រប​ជាមួយ​នឹង​អាកាស​ធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​លោកបានលើកឡើងទៀតថា បង្កងចិញ្ចឹមក្នុង១ ហិកតា អាចរក​ចំណូល​បាន ៣ម៉ឺនដុល្លារ ក្នុងទំហំដីមួយហិកតា នេះបើចិញ្ចឹមបានត្រឹមត្រូវតាមបច្ចេកទេស រាប់តាំងជ្រើសរើសពូជ ថែទាំ និងការយកចិត្តទុកដាក់លើការចិញ្ចឹម។ បើនិយាយពីទីផ្សារវិញ មួយគីឡូបង្កងស្រស់លក់បានប្រមាណជា ៣០ ដុល្លា ក្នុងមួយគីឡូក្រាម ដោយអាយុបង្កងអាចប្រមូលផលបាន ប្រហែលជា ៣ ខែ ទើបអាចគ្រប់អាយុទទួលផលបង្កង ។ ហើយបច្ចុប្បន្ននេះ ដោយសារមានទីផ្សារល្អ លោកកំពុងតែស្វែងរកដៃគូផលិត​តាម រយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យារយៈពេលយូរផងដែរ។

គួររំលឹកដែលថា នេះគឺជាឪកាសមួយដ៏ល្អដែលបងប្អូនណា ចង់ក្លាយជាសហគ្រិនក្នុងអាជីវកម្មបែបថ្មី ហើយរឹតតែពិសេសទៀតវាគឺជាទីផ្សារដ៏ធំក្នុងប្រទេសកម្ពុជា នឹងអាចនាំចេញទៅក្រៅប្រទេសក្នុងថ្ងៃអនាគត។

Related posts

Leave a Comment