សួស វីហ្សា និងស្វាមី បានបង្ហាញរូបថត​​ផ្អែម​ល្ហែម​​ និងថែមទាំងភ្ជាប់ជាមួយសារបែបនេះ

តារាចម្រៀងស្រី ម្ចាស់បទ “គេមិនស្រលាញ់យើងទេ” ដែលមានសំឡេងស្រទន់​ដូចសារិកា អង្រួនចិត្តអ្នកស្ដាប់ និងមានសម្រស់​ស្រស់ស្អាតសោភា នោះគឺអ្នកនាង សួស វីហ្សា ដែលអ្នកនាងបានរៀបការជាមួយតារាសម្ដែងរូបស្រស់សង្ហាគឺ លោក​ ថមមី កាលពីថ្ងៃទី២៩ ខែវិច្ជិកា ឆ្នាំ២០១៩ កន្លងទៅនេះ។

តាំងពីរៀបការរួចមក ជីវិតស្នេហាអ្នកទាំងពីរកាន់តែផ្អែមដូចទឹកឃ្មុំ បន្ទាប់ពីទទួលបានចំណងដៃកូនស្រីម្នាក់ដែលអ្នកនាង​កំពុងពពោះ។​

ដោយឡែកថ្មីៗ អ្នកនាង សួស វីហ្សា និងស្វាមីបានទៅដើរលេងនៅឆ្នេរអូត្រេះបី ដែលបានឈប់ថតនៅក្បែដើមឈើស្នេហ៍ ក្នុងនោះអ្នកនាងបានបង្ហោះថា៖ «ចុះថតរូបលេងនៅកន្លែងដែលល្បីផ្លូវដើម ឈើចាំស្នេហ៍ផ្លូវស្អាតនៅឆ្នេរអូត្រេះបីយើងនឹង ???? តែសុំផុសរូបតែពីរនាក់ប្តីសិនបានហើយណា អ្នកមកជាមួយកុំអាលអន់ចិត្ត ចាំស្អែកចាំផុសរូបនៅសមុទ្រជុំគ្នា ????»។

ក្រោយពីឃើញអ្នកនាង សួស វីហ្សា និងស្វាមី បានបង្ហោះរូបក៏ដូចជាសារដ៏មានន័យរួចហើយ បានបង្ហាញឱ្យអ្នកថា អ្នកទាំងពីរពិតជាស្រលាញ់គ្នា​ខ្លាំង និងមានសុភមង្គល ក្រោយជីវិតរៀបអាពាហ៍ពិពាហ៍ និងបន្ទាប់ពីទទួលបានចំណងដៃកូនស្រីម្នាក់ដែលអ្នកនាង​កំពុងពពោះផងដែរ៕

Related posts

Leave a Comment