ចាន់​ឡា ហៅ​ខ្លួនឯង​ថា ជា​ផ្កាឈូក​ដុស​ចេញពី​ភក់ ​ជា​ក្របី​ស្រុកស្រែ​ តែ​មិនមែន​ក្រពើ

ភ្នំពេញ​ ៖​ ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ មួយរយៈ​ចុងក្រោយ​នេះ មាន​បុគ្គល​ស្ថិត​ក្នុង​រង្វង់​សិល្បៈ និង​ក្រៅ​រង្វង់​សិល្បៈ​មួយ​ចំនួន បាន​ហៅ​ហៅ​មនុស្ស​ភ្លេច​កំណើត​របស់​ខ្លួន​ថា ជា​សត្វ​ក្រពើ ជា​សត្វ​អាសិរពិស​ជាដើម រហូត​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ។

ងាក​មក​មើល​តារាចម្រៀង​វ័យក្មេង លៀង ចាន់​ឡា ធ្លាប់​ទទួលបាន​ការ​អាណិតអាសូរ​ពី​មហាជន​ឯណោះ​វិញ នាង​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ថា មិន​ភ្លេច​កំណើត​ថា ខ្លួន កើត​ចេញពី​ណា​នោះ​ទេ ហើយក៏​មិនមែន​ជា​សត្វ​ក្រពើ​នោះ​ដែរ ខ្លួន​លៀង ចាន់​ឡា នៅតែ​ជា ចាន់​ឡា​ពីមុន​ដដែល។

លៀង ចាន់​ឡា បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពីពេល​ថ្មីៗ​នេះ​ថា «​ស ខ្មៅ ជា​ពណ៌​ដែល​ស្រលាញ់​បំផុត តែ​ចិត្ត​វិញ​គឺ​ព​ណ៌ស រស់នៅ​ជីវិត​បែប​សាមញ្ញ គ្មាន​ភាព​ស៊ីវិល័យ តែ​ពេលនេះ​សុំ​ធ្វើខ្លួន​សាជាថ្មី​រស់​នៅលើ​វិថី​សិល្បៈ​ មិន​ចូលចិត្ត​ភាព​អាត្មានិយម ​ចាន់​ឡា​នៅតែ​ជា​ចាន់​ឡា​ជា​ផ្កាឈូក​ដុស​ចេញពី​ភក់​​ជា​ក្របី​ស្រុកស្រែ​​តែ​ខ្ញុំ​មិនមែន​ក្រពើ ខ្ញុំ​មិនដែល​ភ្លេចគុណ​នាក់​ដែល​ជួយ​ខ្ញុំ​ទេ»។

ក្រោយពី​មានការ​បង្ហោះ​ខ្លឹមសារ​អម​ដោយ​រូបភាព​បែបនេះ អ្នកគាំទ្រ​នាង ជាច្រើន ​បានធ្វើ​ការ​សរសើរ​ពី​រូប​សម្រស់​​ និង​ធ្វើការ​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​នាង​ផង​ដែរ ដោយ​ថា «​ពិតមែន​ហើយ​អូន​កុំ​ដូច​បង​សុខា​ក្រពើ​»៕

Related posts

Leave a Comment