អបអរសាទរ! ខ្ញុង សម្រាលកូនហើយ មានមុខមាត់គួរឲ្យក្នាញ់ណាស់ ឯដាក់ឈ្មោះយ៉ាងពិរោះថា….

ភ្នំពេញ​​៖ កាលពីប៉ុន្មានថ្ងៃមុនខ្ញុង បានចូលពេទ្យដើម្បីសម្រាលកូន រហូតនៅមុននេះបន្តិចតារាកំប្លែង នាងខ្ញុង បានសម្រាលកូនដោយជោគជ័យហើយ ឈ្មោះថា មង្គល បន្ទាប់ពី ទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់ពេលជាយូរខែរួចមក។ ដោយឡែក តារា

កំប្លែងរូបនេះ ក៏បានបង្ហោះរូបថត បង្ហាញមុខមាត់កូនទើបនឹងកើត មានមុខមាត់ គួរឲ្យក្នាញ់ និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ជាពិសេស មើលទៅមានសុខភាពល្អ និងសុវត្ថភាពទាំងម្ដាយ និងកូនតែម្ដង

លើសពីនេះ ខ្ញុង ក៏បានបង្ហោះរូបភាព អមដោយសារថា៖ អរគុណណាស់អ៊ំពូមីង ដែលបារម្ភពីសុខទុក្ខខ្ញុំ និងកូន ពេលនេះខ្ញុំនៅមន្ទីរពេទ្យអរៀនដា ដែលបានទទួលការថែទាំយ៉ាងល្អ ចាំស្រួលខ្លួនបន្តិចខ្ញុំឡាយ ឱ្យបងប្អូនបានមើលណា

Related posts

Leave a Comment