យល់យ៉ាងណាដែរ?តារាចំរៀងជុំ លីណូ ចង់យកកូនមុនការ ព្រោះគិតថា «ប្រពៃណីគ្រាន់តែជាទំនៀមទម្លាប់ មិនមែនជាកាតព្វកិច្ចត្រូវតែធ្វើ» (វីដេអូ)

ប្រិយមិត្តអ្នកគាំទ្របានដឹងរួចមកហើយតារាចម្រៀង ជុំ លីណូ បានលង់ស្រឡាញ់នារីរូបស្រស់ស្អាតក្មេងខ្ចីល្ហក់ម្នាក់មានវ័យប្រមាណ ២០ ឆ្នាំ រហូតលោកបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនារីរូបនោះ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ ធ្វើឱ្យភ្ញាក់ផ្អើលក្នុងស្រទាប់មហាជន និង អ្នកសិល្បៈយ៉ាងខ្លាំង ។

អនាគភរិយារបស់តារាចម្រៀង ជុំ លីណូ ត្រូវបានគេស្គាល់ឈ្មោះ ញ៉ បញ្ញា ជាកូនអ្នកខេត្តកំពត ដែលនាងក៏ធ្លាប់ជាអតីតហ្វ្រេសស៊ីដែលបានបោះបង់ការប្រកួតផងដែរ ។ យ៉ាងណាមិញបន្ទាប់ពីបានភ្ជាប់ពាក្យហើយនោះ បើតាមការឱ្យដឹងរបស់តារាចម្រៀង ជុំ លីណូ ក្នុងបទសម្ភាសជាមួយតារាញូស៍ថា ពេលនេះលោកជាមួយគូដណ្តឹងបាន និង កំពុងរួមរស់នៅក្រោមដំបូលជាមួយគ្នាហើយ ដោយពេលនេះលោកថែមទាំងបានបង្ហើបចេតនាចង់បានកូនប្រឡែងលេងឆាប់ៗទៀតផង បើទោះជាលោក និង គូដណ្តឹងមិនទាន់បានដឹកដៃគ្នាចូលរោងការជ័យតាមប្រពៃណីខ្មែរក្តី ។

តារាចម្រៀង ជុំ លីណូ បាននិយាយក្នុងបទសម្ភាសនោះច្បាស់ៗថា លោកមានគម្រោងរៀបការតាមប្រពៃណីដែរ នៅក្នុងកំលុងខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ប៉ុន្តែដោយសារវិបត្តិកូវីដ ១៩ ទើបពន្យារពេលសិន ប៉ុន្តែក្នុងនេះបើថាមិនស្រួសលោកនឹងអាចយកកូនមុនការ ព្រោះមើលទៅហាក់គ្មានខុសអ្វីឡើយ ដោយលោកបាននិយាយថា «ប្រពៃណីគ្រាន់តែជាទំនៀមទម្លាប់ មិនមែនជាកាតាព្វកិច្ចត្រូវតែធ្វើទេ»។

Related posts

Leave a Comment