ការបង្ហោះរបស់ផេកហ្វេសប៊ុកឈ្មោះ Medical news for Cambodia បានរៀបរាប់ឲ្យដឹងថា៖« ទើបតែបានឆាតលេងជាមួយគ្នា
មិនគួរណា សេងលី ឯងទៅលឿនយ៉ាងនេះសោះ ពេលលឺដំណឹងនេះ ខ្ញុំពិតជាសោកស្តាយមិត្តណាស់ ហើយពិតជារន្ធត់ចិត្តខ្លាំងណាស់
ទោះបីយើងមិនបានរៀនថ្នាក់ជាមួយគ្នា ប៉ុន្តែយើងជាមិត្តរួមជំនាន់ជាមួយគ្នា សូមវិញ្ញាណក្ខ័ន្ធអ្នកទៅកាន់សុគតិភពផង
គោលបំណងរបស់គាត់គឺចែកចាយចំណេះដឹងដែលគាត់មានទៅនិស្សិតឱសថសាស្ត្រដើម្បីអោយវិស័យសុខាភិបាលមានភាពរីកចម្រើន
ពេលនេះគាត់ទៅបានសុខហើយ។សាកសពគាត់នឹងធ្វើការបូជា នៅថ្ងៃអាទិត្យ ទី21 មិថុនា,
វត្ត ឫស្សីសាញ់ ចំការដូង» RIPឱសថបណ្ឌិត_ខេង_សេងលី។ ជម្ងឺធ្លាក់ទឹកចិត្តគឺជា ឃា ត ក រស្ងៀមស្ងាត់!
សូមបញ្ជាក់ថា មូលហេតុនៃការស្លាប់របស់គាត់គឺបណ្ដាលមកពីជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ ដែលធ្វើឲ្យគាត់សម្រេចចិត្តជ្រើសរើសផ្លូវធ្វើបែបនេះ
បើតាមគណនេយ្យហ្វេសបុករបស់ លោក ជាលើកចុងក្រោយរបស់គាត់ដែលសរសេរជាភាសាអង់គ្លេស
សូមបកប្រែជាភាសាខ្មែរ៖«ប្រសិនជាខ្ញុំស្លាប់ថ្ងៃនឹង ពួកយើងគឺមិនអាចជួបគ្នាម្ដងទៀតទេ តើមាននរណាម្នាក់នឹកខ្ញុំទេ»