ក្ដីស្រលាញ់របស់ឪពុកម្ដាយ ពិតជាធំធេងខ្លាំងណាស់ មិនអាចកាត់ថ្លៃបាន និងមិនអាចសងរួចឡេីយបើទោះប្រើវិធីបែបណាក៏ដោយ។ ម្ដាយជាអ្នកបង្កើតចិញ្ចឹមបីបាច់ថែរក្សាឲ្យកូនធំដឹងក្ដី ចំណែកឪពុកវិញមានតួនាទីបញ្ចេញពលកម្មរកស៊ីផ្គត់ផ្គង់គ្រួសារទាំងមូល។ ទោះបែបនេះក្ដី ពេលខ្លះអត់ពី ម្ដាយទៅ ឪពុកត្រូវដើរតួនាទីពីរតែឯង ទាំងចិញ្ចឹមបីបាច់ថែរក្សា និងទាំងបញ្ចេញញើសឈាមប្ដូរប្រាក់បន្តជីវិតរស់ទៅមុខ។
យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់មន្ត្រីប៉ូលិសចរាចរណ៍ម្នាក់ដែលមានឈ្មោះ Mech Phy Run បានបង្ហោះនូវខ្លឹមសារមួយដែលធ្វេីឲ្យមហាជនជាច្រេីនមានការក្តុកក្តួលចិត្តជាខ្លាំង ដោយមានការរៀបរាប់ថា៖«មកពីចុះជាតិស្រវឹងវិញកូនសសេរសំបុត្រទុកអោយមានអារម្មណ៍ថានឹកដល់ម្តាយរបស់កូន មិនគួរកូនកេីតមកកំព្រាសោះ»។
ចំពោះសំណេរមួយសន្លឹកដែលកូនស្រីរបស់លោកពូបានសរសេរទុកអោយនោះគឺខ្លឹមសារដូចតទៅ៖ «ប៉ាទុកកាតទូរស័ព្ទអោយមួយផង ស្អែកប្រឡង កុំភ្លេច Ok good night»។ បន្ទាប់ពីបានឃើញដូចនេះ មហាជនជាច្រើនបានមានការកោតសរសើរជាខ្លាំងចំពោះលោកពូ ដែលក្នុងនាមជាឪពុកផង និងដេីរតួនាទីជាម្ដាយផងដេីម្បីចិញ្ចឹមកូនស្រីម្នាក់ឲ្យមានចំណេះដឹងខ្ពង់ខ្ពស់។