ប្លែកខ្លាំងណាស់ ! បាតុភូតដុំពពកដ៏ចម្លែកជាច្រើនបានកើតឡើងពាសពេញមេឃក្នុងទីក្រុងKurdish ក្នុងប្រទេស…

ពិតជាស្រស់ស្អាតណាស់ បាតុភូតដុំពពកដ៏ចម្លែកជាច្រើនបានកើតឡើងពាសពេញមេឃក្នុងទីក្រុងKurdish ក្នុងប្រទេស អ៊ីរ៉ាក់បាតុភូតអាកាសធាតុតែងតែកើតមានប្លែកៗជាច្រើនចំពោះផែនដីរបស់យើងនេះ។ តើបាតុភូតអ្វីខ្លះដែលអ្នកធ្លាប់បានជួបប្រទះកន្លងមកនេះ ?

ដោយឡែកយោងតាមគណនីTwitterរបស់បុរសម្នាក់ឈ្មោះ (@OmedMuhamad666) បានបង្ហោះនូវបាតុភូតពពកដ៏ចម្លែកមួយដែលគាត់ផ្ដិតបាន បង្ហោះចែកចាយ ដោយមានអ្នកចុចលែករហូតដល់ 27.1K និងមានមនុស្សចំនួន5,865នាក់បាននិយាយអំពីដុំពពកដ៏ចម្លែកនោះផងដែរ។

យោងទៅតាម EarthSky ពពកឈ្មោះ Mammatus ជាធម្មតានៃពពកនេះជាសញ្ញានៃព្យុះឬអាកាសធាតុដែលមានកម្រិតធ្ងន់ធ្ងរ។ ដុំពពកនោះមានរូបរាងហាក់ដូចជាថង់ស្រោមកាបូបត្រូវបានព្យួរពីផ្នែកខាងក្រោម ដោយសមាសធាតុនៃពពកត្រូវបានផ្សំឡើងជាចម្បងនៃទឹកកកនិងអាចលាតសន្ធឹងក្នុងទិសដៅណាមួយ។ ពពកទាំងនេះអាចមើលឃើញនៅលើមេឃក្នុងរយៈពេលខ្លីពី ១០ ទៅ ១៥ នាទីក្នុងពេលតែមួយ។

បើទោះបីពពក Mammatus ជាសញ្ញាអាសន្ននៃព្យុះក៏ដោយ ប៉ុន្ដែអ្វីដែលអស្ចារ្យនិងចម្លែកនៅគឺសម្រស់ដ៏គួរឱ្យទាក់ទាញរបស់ពួកវាដែលស្ថិតនៅពេញមេឃដែលមនុស្សគ្រប់គ្នាមិនធ្លាប់បានមើលនិងស្គាល់ផងដែរ។ ប្រភព worldofbuzz

Related posts

Leave a Comment