ភ្នំពេញ ៖ នារីម្នាក់ បានបាត់បង់ជីវិតទាំងវ័យក្មេង កាលពីពេលថ្មីៗនេះ បន្សល់ទុកនូវការសោកសង្រេងសម្រាប់សាច់ញាតិ មិត្តភក្ដិ ហើយបើមើលពីស្ថានភាពមុនពេលឈឺ និងក្រោយពេលឈឺ មានភាពខុសប្លែកគ្នា១៨០ដឺក្រេ ដែលនេះក៏ជាសារមួយផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមើលស្រាលជំងឺឲ្យសោះ ឈឺតិចៗប្រញាប់ទៅពេទ្យជាបន្ទាន់។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ«Alip Zuxi» បានធ្វើការផ្ដាំផ្ញើក្រោយពីមិត្តរបស់ខ្លួនបាត់បង់ជីវិតដោយសារជំងឺមហារីកពោះវៀនដូច្នេះថា អ្នកណាឧស្សាហ៍ឈឺក្រពះរលាកពោះវៀន រ៉ាំរ៉ៃ គួររួសរាន់ទៅពេទ្យព្យាបាលលាបថ្នាំស្រួលបួលផង បងប្អូនទាំងអស់គ្នាគួរយកចិត្តទុកដាក់ពីសុខភាពខ្លួនឯងអោយមែនទែន កុំប្រហែស កុំបណ្ដោយខ្លួនកុំលលេងជាមួយជំងឺអោយសោះ ទោះជំងឺខ្លះវាស្រាលក៏ដោយ បើយើងមិនយកចិត្តទុកដាក់ចាំអោយវាជាបាត់ដោយខ្លួនឯងវាមិនងាយទេ ពេលខ្លះពេលយើងគ្រាន់តែធូរបន្តិច យើងគិតថា យើងជាហើយ តែតាមពិតវានៅតែឈឺចឹង ដូចពិសីពួកម៉ាកខ្ញុំម្នាក់នេះកាលនៅរស់ឈឺក្រពះរលាកពោះវៀនគាត់ឈឺរហូតរុំារ៉ៃៗនៅនឹង។ ពេលរៀងធូរគាត់ចាប់ផ្ដើមញុំាហឹល ញុំាស្រ ាបៀរ ញុំានេះញុំានោះមិនតមជំងឺរើលាប់ឡើងវិញមិនតិចដងទេ ពិនិត្យលាបថ្នាំព្យាបាលចុះឡើងឈឺជាៗចុងក្រោយទៅជាធ្ងន់ធ្ងរជួយលែងបានបាដោយ។
ប្រភពបន្តថា ខ្ញុំបាត់គាត់ខានឃើញមុខប្រហែលកន្លះឆ្នាំស្មានតែទៅនៅចិនបាត់ហើយ ហ៊ឹម តាមពិតគ្នាទៅដេកឈឺតឺតៗនៅពេទ្យអត់សូវមានអ្នកដឹងទេ ខ្ញុំសោកស្តាយខ្លាំងណាស់ហេតុអីទៅលឿនដល់ចឹងពួកម៉ាកអើយពួកម៉ាក សូមអោយពួកម៉ាកទៅអោយបានសុខពួកម៉ាកជាមនុស្សល្អពួកម៉ាក នឹងមានជីវិតដ៏ល្អនៅជាតិថ្មី ពេលខ្ញុំមើលរូបម្តងៗខ្ញុំរន្ធត់ចិត្តមិនបាត់ទេទទួលយកមិនបានទេ ប្រហែលមួយរយៈមុនបានឆាតមួយគ្នាដែរថា ពេលមកដល់ខ្មែរអោយឆាតប្រាប់ខ្ញុំទៅជួបដល់ពេលម្សិលមិញគេរៃលុយគ្នាគេប្រាប់ថារៃអោយអាពិសីអាពិសីមកដល់ខ្មែរ ហើយខ្ញុំក៏ជូន៥០$ស្មានថារៃយកលុយទៅព្យាបាលតាមពិតរៃយកទុក..។ ដល់ល្ងាចបងស្រីខ្ញុំឆាតមកថា ពិសីទៅហើយ មនុស្សពេលនៅរស់ស្រស់ស្អាតណាស់ តែពេលធ្លាក់ខ្លួនឈឺមើលឡើងមិនស្គាល់។
ជំងឺមហារីកពោះវៀនធំ ជាជំងឺមហារីកទី៣ ដែលកើតញឹកញាប់បំផុតក្នុងចំណោមជំងឺមហារីកទាំងអស់នៅលើពិភពលោក។ ដោយឡែកនៅប្រទេសកម្ពុជា ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមហារីកទី៥ ដែលកើតញឹកញាប់ជាងគេបន្ទាប់ ពីជំងឺមហារីកមាត់ស្បូន ថ្លើម សុដន់ និងសួត ដែលនៅក្នុងនោះមានករណីថ្មីជាង៨០០នាក់ក្នុងមួយឆ្នាំ ហើយចំនួននេះគឺចេះតែមានកំណើនឡើងជារៀងរាល់ឆ្នាំ។ មហារីកពោះវៀនធំនេះជា ជំងឺដ៏កាចសាហាវមួយដែលកើតមានទាំងលើស្ត្រី និងបុរស។
គួរបញ្ជាក់ថា ជំងឺ មហារីក ពោះវៀន ធំកើតឡើងពីជាលិកា របស់ពោះវៀនធំ ឬកំណាត់ចុង ពោះវៀនធំ (ចុង ពោះវៀន ធំភ្ជាប់នឹង រន្ធគូទ)។ ជំងឺ មហារី កពោះវៀនធំ ស្ទើរតែទាំង អស់ គឺជា ប្រភេទ មហារីកដែល ចាប់ផ្ដើម ឡើងពីកោ សិកាដែល ផលិត និងបញ្ចេញទឹក រំអិល និង សារធាតុ រាវ ផ្សេងៗទៀត។ យើងក៏ដឹងដែរថា ជំងឺមហារីក ពោះវៀនធំ ជា ជំងឺ ដ៏គ្រោះថ្នាក់ បំផុត ដែលវាបំផ្លាញ ប្រព័ន្ធ រំលាយ អាហារ របស់យើង ធ្វើអោយ យើង ខ្សោយ បាន ក្នុង រយៈពេល ដ៏ខ្លី។ ដូច្នេះ អ្នកគួរដឹងពី ការការពារ និងរោគសញ្ញាមួយ ចំនួន។
ហារីក ពោះវៀនធំ អាច ធ្វើឲ្យ រាករូស ទល់ លាមក និង មាន ឈាម ក្នុង លាមក។ វាជា សញ្ញា ដំបូង ដែលផ្ដល់ដំណឹងដល់ អ្នក អោយមានការព្រួយបារម្ភអំពីស្ថានភាពសុខភាព និង ទៅជួបគ្រូពេទ្យជា បន្ទាន់។ នៅក្នុង ដំណាក់កាល ដំបូង នៃ ជំងឺមហារីក ពោះវៀន ធំ ជាធម្មតា គឺ គ្មាន រោគសញ្ញា អ្វី ទាំងអស់។ តែ សញ្ញា ដែល អ្នក គួរ ព្រួយបារម្ភ និង ត្រូវ យកចិត្តទុកដាក់ មាន ដូចជា ៖ ការផ្លាស់ប្តូរ ចលនា នៅក្នុង ពោះវៀន មានដូចជា ការ ទល់លាមក រាគ រូស។បន្ទោបង់រួចហើយ តែនៅតែមានអារម្មណ៍ចងបន្ទោបង់ទៀត លាមក មាន ឈាម ឬ មាន ចុង ខ្មៅ។ មាន អារម្មណ៍ ថា បត់ជើងធំ អត់ អស់ ចលនា ពោះវៀន ខ្លាំង ឈឺ រន្ធ គូថ ឬ មាន ហូរ ឈាម តាម រន្ធ គូទ. មានអារម្មណ៍ថាទទួលទានឆ្អែត រួចដើរខ្យល់ មានការរាគរូស មិន ស្រួល ពោះ ឬ ហើមពោះ។ ពិបាកដកដង្ហើម ដង្ហក់ អស់កម្លាំង ស្លេកស្លាំងផ្សេងៗ។ ចង់ក្អួត ចង្អោរ។ បាត់បង់ ចំណង់ ក្នុងការ ទទួលទាន អាហារ ឬ ស្រក ទម្ងន់៕