ទ្រាំលែងបាន!ម៉េង កែវពេជ្ជតា ទម្លាយរឿងរ៉ាវធ្វើអោយនាងធ្លាក់ខ្លួនក្ររហេមរហាមអស់ ២-៣ ឆ្នាំ

រឿងរ៉ាវបណ្តឹងប្តឹងរបស់ជំទាវ២រូប និងបណ្តឹងផ្សេងទៀតដែលបានប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា ត្រូវបានមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាង ដោយរង់ចាំមើលថាតើរឿងរ៉ាវមួយនេះនឹងទៅជាយ៉ាងណាទៀតនោះ។ ស្រាប់តែថ្មីៗនេះតារាចម្រៀងជើងចាស់ល្បីឈ្មោះ ម៉េង កែវពេជ្ជតា បានបង្ហោះសាររៀបរាប់រឿងរ៉ាវដ៏វែងអន្លាយ ធ្វើអោយនាងធ្លាក់ខ្លួនក្ររហេមរហាម អស់រយៈពេល 2-3ឆ្នាំជាមួយកូន។ តារាចម្រៀងរូបនេះបានរៀបរាប់ថា៖

“ពីដំបូងឡេីយខ្ញុំឡាយនិយាយតែរឿងរបស់ខ្ញុំទេ ស្រាប់តែប្រពន្ធក្រោយ មួង​ ឃីម​ ចូល​មករករឿងខ្ញុំដោយនិយាយពាក្យចោទប្រកាន់​ និងដេញអោយខ្ញុំស្បថ​ ដូចជាថាក្រោយការលែងលះ​ មួង​ ឃីម​ បានអោយលុយមកខ្ញុំ ៣០​ មុឺនដល្លា​​ តែត្រូវខ្ញុំយកចាយអស់ជាមួយប្រុសក្មេង​ ហេីយនាងនោះបានចោទសួរបន្ថែមក្នុងខមិនថា​ លុយ​ ១០មុឺនដុល្លានោះអស់ឬនៅ​ ?​ ដែលសំនួរនេះធ្វេីអោយ​មានការ​ចលាចល​ និងកេីតក្តីភ័ណ្ឌច្រលំមួយ​សារទៀតពីមហាជន​ ជាហេតុ​ចាំបាច់ដែលខ្ញុំត្រូវតែបកស្រាយ​ភ្លាមៗក្នង​ពេលនោះ​ ។ បញ្ជាក់​ :​ បេីខ្ញុំបានលុយ៣០មុឺនពីការលែងលះមែន​ ចាំបាច់អីខ្ញុំត្រូវក្រ​នៅផ្ទះជួល​យ៉ាងលំបាករហេមរហាមអស់ពីរបីឆ្នាំ​ ?​

ក្រៅពីការកេងប្រវ័ញ្ចទ្រព្យ​ ទឹកចិត្តហេីយ​ ​ខ្ញុំនៅត្រួវពួកគេលាបពណ៌អស់១០ឆ្នាំតាមរយៈសម្លេងឈ្លោះគ្នាដែលគេរៀបចំអោយតែឮសម្លេងខ្ញុំជាងគេ​ និងចោទថាខ្ញុំ​ជេប្តី​ ជេម្តាយក្មេក​ ចោទខ្ញុំថាត្រូវប្តីលែងដោយសារខ្ញុំមាន​ប្រុស​ ។ ល។ ដែលផ្ទុយទៅវិញខ្ញុំជាអ្នកលែងគេមុន​ក៏ព្រោះតែប្តីមានស្រី​ខាងក្រៅ​ផង​ យកស្រីបម្រេីក្នុងផ្ទះ​ផង លេងល្បែងជំពាក់គេ​ផង​ និងប្រេីអំពេីហឹង្សា​មកលេីខ្ញុំដែលធ្វេីអោយខ្ញុំមិនអាចទ្រាំបាន​ទេីបលែងគាត់

ស្រាប់តែនាងប្រធានសមាគមសិល្បៈចនចាន់លក្ខិណាមិនដឹង​កេីត​ទុក្ខមិនសុខចិត្តរឿងអីក៏ចេញមករេីសដាក់ខ្លួន​បង្ហោះសារត្អូញត្អែរហេីយនាំអោយបក្សពួកជេរបញ្ចោរខ្ញុំព្រោងព្រាត​ បន្ទាប់មកនាងនេះក៏បានទៅលូន​ក្រាបលោកជំទាវ​​ពុំ​អោយមកសំពងខ្ញុំ​ និងដោយទាំងមីង​ ហង្សបូរី​ ព្រមទាំងបក្សពួកគាត់ផងដែរចូលមកជួយជេរជួយថែម​ល្បោយយ៉ាងឆ្ងាញ់មាត់

បន្ទាប់មក​ មនុស្សម្នាក់រហស្សនាមរាជបុត្រអាសូរ្យកាយដែល​គ្រប់គ្នាស្គាល់ថាពូកែជេរបញ្ចោររដ្ឋាភិបាលកម្ពុជា​ ជេរថ្នាក់ដឹកនាំ​ និងធ្លាប់បានកាត់តសម្តីខ្ញុំកាល​យុទ្ធនាការបោះឆ្នោត ២០១៨​ ធ្វេីអោយគេជេរខ្ញុំទាំងយល់ច្រលំនោះ​ គឺត្រូវមីងបូរី​ និងនាងប្រធានសមាគមសិល្បៈត្រូវរ៉ូវគ្នាល្អូកល្អឺនហេីយអោយបុគ្គលជំនាញជេរនេះមកប្រឌិតរឿងអង្គុយឡាយជេរបញ្ចោរខ្ញុំយ៉ាងសាហាវអស់ជាច្រេីនថ្ងៃតាមចិត្តវានឹកឃេីញ​ ។ ស្រាប់តែចុងក្រោយនេះ ពួកគេនាំគ្នាដាក់​ពាក្យប្តឹងខ្ញុំទៅវិញ​ ? ?

Related posts

Leave a Comment