ភ្នំពេញ៖ ដំណឹងបាតុភូតសូរ្យគ្រាស ដែលនឹងកើតឡើងនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ គឺជាបាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើង គេហៅថា Annular Solar Eclipse។
មូលហេតុដែលគេហៅវាបែបនេះ គឺដោយសារ វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺមួយតួខ្លួនព្រះច័ន្ទបាំង ព្រះអាទិត្យមែន តែមិនជិតឈឹងឬធ្វើឲ្យងងឹតតែម្តងនោះឡើយ ព្រោះព្រះច័ន្ទមើលទៅរាងតូចជាងព្រះអាទិត្យ ដែលប្រការនេះបណ្តាលឲ្យសូរ្យគ្រាសនោះ មើលទៅដូចជាចិញ្ចៀនភ្លើងមួយយ៉ាងដូច្នោះ។
សូមទស្សនារូបខាងក្រោម