នឹកមុខអាយដលណាស់ បែកយូរហើយ នៅតែខ្ញង់

ភ្នំពេញ៖ អតីតតារាសម្ដែង និង ពិធីការិនី កញ្ញា តេង លក្ខិណា បានបាត់មុខពីល្បៈអស់រយះបេលជាច្រើនឆ្នាំ។ បើទោះបីជាបាត់មុខពីវិថីសិល្បៈ តែតារាស្រីរូបនេះ នៅតែបង្ហាញវត្តមានក្នុងគណនីបណ្ដាញសង្គម និង សកម្មភាពឯកជនរបស់នាងឲ្យហ្វេនៗបានឃើញជានិច្ច។

យ៉ាងណាមិញ កញ្ញា តេង លក្ខិណា ជាតារាស្រីម្នាក់ ដែលធ្លាប់តែទទួលបានគាំទ្រច្រើនពីទស្សនិកជន តែពេលនេះនាងបានចាកឆ្ងាយពីសិល្បៈអស់រយះពេលជាច្រើនឆ្នាំមកហើយ ។ បើទោះបី នាងមិនបានបង្ហាញមុខតាមកឆាកតន្ដ្រី ឬ តាមខ្សែភាពយន្តដូចមុនក្ដី ក៏នាងនៅមានហ្វេនៗជាច្រើន ចង់ឃើញពីជីវិតឯកជននាងដដែល។ បើងាកទៅមើលពីជីវភាពបច្ចុប្បន្ន របស់តារាស្រីរូបនេះវិញ ឃើញថា នាងមានជីវិតស្រស់បំព្រង និង តែងតែមានសកម្មភាព ដំណើរកម្សាន្តជានិច្ច។

ក្នុងនោះដែរ បើក្រឡេកទៅមើលពីរូបសម្ផស្ស តេង លក្ខិណា ក្នុងពេលបច្ចុប្បន្នវិញ ឃើញថាតារាស្រីរូបនេះក៏មិនបានផ្លាស់ប្តូរ ទៅតាមអាយុ និងពេលវេលា នោះដែរ ដោយនាងនៅតែស្រស់ស្អាតផូរផងដដែល ជាពិសេស រូបរាងនាងនៅតែស្រឡូនស្អាតមិនចាញ់កាលពីប៉ុន្មានឆ្នាំមុនឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment