មាសជាលោហៈធាតុម្យ៉ាងដែលមានតម្លៃខ្ពស់ ក្នុងការបង្កើតនូវគ្រឿងអលង្ការផ្សេងៗ។ ជាធម្មតា រ៉ែមាសដ៏មានតម្លៃនេះ គេរកឃើញវា នៅតាមដងអូរ ភ្នំថ្ម ជ្រោះ ដីខ្សាច់ និងស្រទាប់ថ្ម។ បច្ចុប្បន្ននេះ រ៉ែមាស ដែលសំបូរបំផុត គឺមាននៅភ្នំ Roky Mountain រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រេសុីល និងអូស្រ្ដាលី។
ដោយឡែក នៅមុននេះបន្ដិច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ មានរឿងរ៉ាវដ៏ចាប់អារម្មណ៏មួយ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដោយមានបងប្រុសម្នាក់ ជាជាងមាស បានទម្លាយអំពីអំពើទុច្ចរិតកេងប្រវ័ញ របស់ជាងមាសម្នាក់ នៅខេត្ដស្ទឹងត្រែង ដោយបានធ្វើខ្សែ ករ អោយអតិថិជនរបស់ខ្លួន រួចមានបង្កប់ស្នូលដែកពីក្នុង។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មានឈ្មោះ Rothtana Heng បានធ្វើការលើកឡើងយ៉ាងដូច្នេះថា៖”បងៗ អ្នកលក់ប្លាកទីន នៅខេត្តស្ទឹងត្រែងសូមប្រុងប្រយ័ត្នចំពោះជាង ខ្សែក ប្រហោងសុទ្ធតែស្នូលខាងក្នុង”។
សូមទស្សនាវីដេអូខាងក្រោម