នៅចាំអតីតពិធីការិនី ឯម គុណកល្យាណ ទេ បាត់មុខពីសិល្បៈយូរ តែសម្រស់នៅស្អាតមិនប្រែ

រយៈពេលជាច្រើនឆ្នាំដែលអតីតពិធីការិនីប្រចាំទូរទស្សន៍បុស្តិ៍លេខ ៥ ឯម គុណកល្យា បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ហើយអ្វីដែលគួរកត់សម្គាល់ ទោះបីជាមានវ័យច្រើន និង មានកូនដល់ទៅពីរនាក់ក៏ដោយ តែសម្រស់របស់អតិតពិធីការិនីរូបនេះនៅតែស្រស់ស្អាត និង ទាក់ទាញដដែល ។មហាជនប្រាកដជានៅចាំបានអតីតពិធីការិនី

រូបស្រស់ប្រចាំទូរទស្សន៍បុស្តិ៍លេខ ៥ ឯម គុណកល្យា ដែលកាលពីជាង ១០ ឆ្នាំមុននាងគឺជាពិធីការិនីដែលមានឈ្មោះបោះសំឡេងម្នាក់ ប៉ុន្តែគួរឱ្យស្តាយ ឯម គុណកល្យា បានរៀបការ និង បានចាកចេញទៅរស់នៅជាមួយស្វាមីឯទឹកដីសហរដ្ឋអាមេរិក ហើយរហូតមកដល់ពេលនេះនាងមានកូនប្រុសស្រីពីរនាក់ជាចំណងដៃ ។ឯម គុណកល្យា ក៏ធ្លាប់នាំស្វាមី និង

កូនៗរបស់នាងមកលេងស្រុកកំណើតផងដែរកាលពីប៉ុន្មានឆ្នាំមុន ។ ទោះបីបានបន្សាត់ខ្លួនឆ្ងាយពីសិល្បៈ ប៉ុន្តែអតីតពិធីការិនីរូបនេះនៅតែរក្សាសម្រស់បានស្រស់ស្អាតដដែល មិនប្រែប្រួលអ្វីនោះទេ ៕

Related posts

Leave a Comment