មានដៃគូពូកែថតរូបមិនខាតទេ! ស៊ន សៀវម៉ី ពីកីឡារិនីឆ្នើមសឹងតែដូចតារាម៉ូដែល ព្រោះគូដណ្ដឹងសំណព្វចិត្តថតឱ្យផ្ទាល់ដៃ

ស៊ន សៀវម៉ី កីឡាការិនី និង ជាម្ចាស់មេដាយមាសតេក្វាន់ដូដ៏ល្បី បានប្រកាសរកឃើញម្ចាស់បេះដូងភ្ជាប់ពាក្យជាមួយគូដណ្ដឹងជាម្ចាស់ស្ទូឌីយោថតរូបមួយកន្លែង និង ត្រៀមចូលរោងការ បង្កើតគ្រួសាររស់នៅប្រកបដោយសុភមង្គលនៅពេលខាងមុខ ។

អាចនិយាយបានថាជាសំណាងរបស់ពិធីការិនី ស៊ន សៀវម៉ី មិនត្រឹមតែមានគូដណ្ដឹងស្អាត សង្ហា ពូកែយកចិត្តទុកដាក់ចំពោះនាងទេ ថែមទាំងមានជំនាញថតរូបយ៉ាងប៉ិនប្រសប់ទៀតផង ។

តួយ៉ាងចាប់តាំងពីភ្ជាប់ពាក្យពេញមុខពេញមាត់មក កីឡាការិនីតេក្វាន់ដូរូបនេះ បង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹកពេលទៅដើរលេងកន្លែងផ្សេងៗ ដែលភាគច្រើនសុទ្ធតែជាស្នាដៃរូបថតដោយផ្ទាល់ពីគូដណ្ដឹងសំណព្វចិត្តរបស់នាង ។

ដោយឃើញរូបថត ស៊ន សៀវម៉ី ស្អាតភ្លឹងៗសឹងគ្រប់ប៉ុស្ដិ៍ ស្រាប់តែមានការលាន់មាត់ពីសំណាក់អ្នកគាំទ្រមួយចំនួនថា នាងពិតជាសំណាងបានទាំងអនាគតស្វាមីសង្ហា ហើយចំណេញបានទាំងរូបថតស្អាតៗទៀត ៕

Related posts

Leave a Comment