ម៉េង កែវពេជ្ជតា ថា​ ច​ន ច័ន្ទ​លក្ខិណា លូន​ក្រាប​លោកជំទាវ​ឲ្យ​មក​សំពង​ក្បាល​ខ្លួន និង​ទម្លាយ​ពី​មូលហេតុ​លែង​ប្ដី

ភ្នំពេញ ៖ តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​នៅ​កម្ពុជា អ្នកនាង​ម៉េង កែវពេជ្ជតា កាលពី​យប់​ម្សិល​មិញ​នេះ បាន​ទម្លាយ​ពី​មូលហេតុ ដែល​ខ្លួន​លែងលះ​ប្ដី ព្រមទាំង​និយាយ​ពី​ការដែល​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា រើស​រឿង​ដាក់ខ្លួន ទៅ​លូន​ក្រាប​ជំទាវ​មក​សំពង​ក្បាល​អ្នកនាង។

អ្នកនាង ម៉េង កែវពេជ្ជតា បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​បញ្ជាក់​ពី​មូលហេតុ​លែង​ប្ដី​ថា ពី​ដំបូង​ឡើយ​ខ្ញុំ​ឡាយ​និយាយ​តែ​រឿង​របស់ខ្ញុំ​ទេ ស្រាប់តែ​ប្រពន្ធក្រោយ មួង ឃីម ចូល​មក​រករឿង​ខ្ញុំ​ដោយនិយាយ​ពាក្យ​ចោទប្រកាន់ និង​ដេញ​អោយ​ខ្ញុំ​ស្បថ ដូចជា​ថា​ក្រោយ​ការ​លែងលះ មួង ឃីម បានអោយ​លុយ​មក​ខ្ញុំ ៣០ ម៉ឺន​ដុល្លារ តែ​ត្រូវ​ខ្ញុំ​យក​ចាយ​អស់​ជាមួយ​ប្រុស​ក្មេង ហើយ​នាង​នោះ បាន​ចោទសួរ​បន្ថែម​ក្នុង​ខ​មិន​ថា លុយ ១០​ម៉ឺន​ដុល្លារ​នោះ អស់​ឬ​នៅ ? ដែល​សំនួរ​នេះ ធ្វើអោយ​មានការ​ចលាចល និង​កើតក្ដី​ភ័ន្តច្រឡំ​មួយ​សា​ទៀត​ពី​មហាជន ជាហេតុ​ចាំបាច់ ដែល​ខ្ញុំ​ត្រូវតែ​បកស្រាយ​ភ្លាមៗ​ក្នុងពេលនោះ។

អ្នកនាង​បន្ថែមថា បញ្ជាក់ : បើ​ខ្ញុំ​បាន​លុយ​៣០​ម៉ឺន​ពី​ការ​លែងលះ​មែន ចាំបាច់​អី​ខ្ញុំ​ត្រូវ​ក្រ​នៅផ្ទះ​ជួល​យ៉ាង​លំបាក​រហេមរហាម​អស់​ពីរ​បី​ឆ្នាំ​? ក្រៅពី​ការ​កេងប្រវ័ញ្ច​ទ្រព្យ ទឹកចិត្ត​ហើយ​ខ្ញុំ​នៅ​ត្រូវ​ពួកគេ​លាប​ពណ៌​អស់​១០​ឆ្នាំ​តាមរយៈ​សំឡេង​ឈ្លោះ​គ្នា​ ដែល​គេ​រៀបចំ​អោយ​តែ​ឮ​សំឡេង​ខ្ញុំ​ជាងគេ និង​ចោទ​ថា​ខ្ញុំ​ជេរ​ប្តី ជេរ​ម្តាយ​ក្មេក ចោទ​ខ្ញុំ​ថា​ត្រូវ​ប្តី​លែង​ដោយសារ​ខ្ញុំ​មាន​ប្រុស។ ល​។ ដែល​ផ្ទុយទៅវិញ​ខ្ញុំ​ជា​អ្នក​លែង​គេ​មុន ក៏​ព្រោះតែ​ប្តី​មាន​ស្រី​ខាងក្រៅ​ផង យក​ស្រី​បម្រើ​ក្នុង​ផ្ទះ​ផង លេងល្បែង​ជំពាក់​គេ​ផង និង​ប្រើ​អំពើ​ហិ ង្សា​មកលើ​ខ្ញុំ​ដែល​ធ្វើអោយ​ខ្ញុំ​មិនអាច​ទ្រាំ​បាន​ទើប​លែង​គាត់។

តារា​ចម្រៀង​សំឡេង​ពីរោះ​រណ្ដំ​រូប​នេះ​បន្ត​ទៀតថា ស្រាប់តែ​នាង​ប្រធាន​សមាគម​សិល្បៈ​ច​ន​ចាន់​លក្ខិណា​មិន​ដឹង​កើតទុក្ខ​មិន​សុខចិត្ត​រឿង​អី​ក៏​ចេញ​មក​រើស​ដាក់ខ្លួន​បង្ហោះ​សារ​ត្អូញត្អែរ ហើយ​នាំ​អោយ​បក្សពួក​ជេរ​បញ្ចោរ​ខ្ញុំ​ព្រោងព្រាត បន្ទាប់មក​នាង​នេះ ​ក៏បាន​ទៅ​លូន​ក្រាប​លោកជំទាវ​ពុំ​អោយ​មក​សំពង​ខ្ញុំ និង​ដោយ​ទាំង​មីង ហង្ស​បូរី ព្រមទាំង​បក្សពួក​គាត់​ផង​ដែរ​ចូល​មក​ជួយ​ជេរ​ជួយ​ថែម​ល្បោយ​យ៉ាង​ឆ្ងាញ់​មាត់។

បន្ទាប់មក មនុស្ស​ម្នាក់​រហស្សនាម​រាជបុត្រ​អា​សូរ្យ​កាយ​ដែល​គ្រប់គ្នា​ស្គាល់​ថា​ពូកែ​ជេរ​បញ្ចោរ​រដ្ឋាភិបាល​ក​ម្ពុ​ជា ជេរ​ថ្នាក់ដឹកនាំ និង​ធ្លាប់បាន​កាត់ត​សម្តី​ខ្ញុំ​កាល​យុទ្ធនា​ការបោះឆ្នោត ២០១៨ ធ្វើអោយ​គេ​ជេរ​ខ្ញុំ​ទាំង​យល់​ច្រ​លំ​នោះ គឺ​ត្រូវ​មីង​បូរី និង​នាង​ប្រធាន​សមាគម​សិល្បៈ​ត្រូវរ៉ូវ​គ្នា​ល្អូក​ល្អឺ​ន​ហើយ​អោយ​បុគ្គល​ជំនាញ​ជេរ​នេះ​មក​ប្រឌិត​រឿង​អង្គុយ​ឡាយ​ជេរ​បញ្ចោរ​ខ្ញុំ​យ៉ាង​សាហាវ​អស់​ជាច្រើន​ថ្ងៃ​តាមចិត្ត​វា​នឹកឃើញ​។ ស្រាប់តែ​ចុងក្រោយ​នេះ ពួកគេ​នាំគ្នា​ដាក់ពាក្យ​ប្តឹង​ខ្ញុំ​ទៅវិញ ? ?

អ្នកនាង បានស្នើ​ឲ្យ​មហាជន​ជួយ​គិត​ខ្លួន​ដែរ​ថា សូម​បងប្អូន​ជួយ​ពិចារណា​ទៅ​មើលថា​. តើ​ចំណុច​ណា​ដែល​ខ្ញុំ​ត្រូវគេ​ប្តឹង ?. តើ​នេះ​ជា​ការបិទ​សិទ្ធិ មិនអោយ​ខ្ញុំ​និយាយ​ការពិត​ដែល​មួង ឃីម​ធ្វើបាប​ផ្លូវកាយ ផ្លូវចិត្ត​ និង​បាន​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ខ្ញុំ ? ចំណែក​អ្នកផ្សេង​ដែល​មិន​ពាក់ព័ន្ធ​ដូចជា អ្នក​មីង​ពុំ យាយ​បូរី និង​នាង​ប្រធាន​សមាគម​សិល្បៈ ដែល​ពួកគេ​ព្រួត​គ្នា​ប្តឹង​ខ្ញុំ​ច្រើន​យ៉ាងនេះ​គឺជា​ការ​គំរាម និង​ចង់​កាច់​បំបាក់​ខ្ញុំ ត្រកូល​សិល្បៈ​ខ្ញុំ​មែន​ទេ ? នេះ​ជាការ​ចង់​ប្រាប់ថា បើ​ខ្ញុំ​នៅតែ​និយាយ​ទៀត គេ​នឹង​ប្តឹងផ្តល់​អញ្ចឹង តើ​មែន​ទេ?

អ្នកនាង បញ្ជាក់​ជា​ចុងក្រោយ​ថា បើ​គ្រាន់តែ​ខ្ញុំ​និយាយ​ដើម្បី​យក​ភាព​ស្អាតស្អំ​អោយ​ខ្លួនឯង និង​កូនៗ​ខ្ញុំ​សោះ ក៏​ត្រូវគេ​ប្តឹង​ដែរ? ចុះ​ដែល​ពួកគេ​ជេរ​ខ្ញុំ​ដាច់​សាច់​រាប់មិនអស់​នោះ មិន​ខុស​ទេ​ឬ​យ៉ាងម៉េច ? អយុត្តិធម៌​ពេក​ហើយ ? ? ! ! !​ទាំងនេះ​ជា​រូបថត​អីវ៉ាន់ ដែល​ខ្ញុំ​ទទួលបាន ក្រោយ​លែងលះ គឺ​មានតែ​ខោអាវ ទូ​កញ្ចាស់​ៗ និង​ត្រូវ​រលួយ​អស់​មួយ​កំណាត់​ទូរ​ពេល​ផ្ទះ​លិច​ទឹក ហើយ​និង​ស្ថានភាព​ផ្ទះ​ដែល​ខ្ញុំ​ជួល​នៅ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ តារា​ចម្រៀង​ម៉េង កែវពេជ្ជតា បាន​រង​នូវ​បណ្ដឹង​រហូតដល់​ទៅ​៣ ពី​ប្រពន្ធក្រោយ របស់​អតីត​ប្ដី​ខ្លួន គឺ​ឧ​ត្ត​ម​សេនីយ៍​ឯក មួង ឃីម​, ពី​លោកជំទាវ ហ៊ុន​ស៊ី​ណាត ប្អូន​បង្កើត​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង ពី​លោកជំទាវ ហង្ស បូរី​។ ជាមួយគ្នានេះ ក៏​លេចឮ​ព័ត៌មាន​មក​ថា អ្នកនាង ច​ន​ ច័ន្ទ​លក្ខិណា ក៏​រក​ដាក់ពាក្យ​ប្ដឹង​អ្នកនាង​ម៉េង កែវពេជ្ជតា​ផងដែរ៕

Related posts

Leave a Comment