ថា រតនៈ ពិសិដ្ឋ សង្ហា តែបើមើល រូបឪពុកលោក កាលនៅកម្លោះ បានដឹងយ៉ាងណា

ភ្នំពេញ៖ លោក រតនៈ ពិសិដ្ឋ ជាតារាមួយរូប ដែលមានទេពកោសល្យច្រើនផ្នែក មិនថាសម្ដែង ពិធីករ ឬ ច្រៀងនោះទេ លោកតែងតែធ្វើបានល្អជានិច្ច។ ដោយបច្ចុប្បន្ន តារាប្រុសរូបនេះ នៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល។

មិនត្រឹមតែមានសមត្ថភាពមួយមុខនោះទេ តែបើងាកទៅមើលរូបសម្បត្តិតារាប្រុសរូបនេះវិញ ឃើញថា លោកពិតជាស្រស់ស្អាត មិនថាមុខមាត់នោះទេ តែរូបរាងរបស់លោក ក៏កាន់តែសង្ហា មានទាំងសាច់ដុំធំ កង់ៗទៀតផង។ ដោយមួយរយះចុងក្រោយនេះ រតនៈ ពិសិដ្ឋ តែងតែបង្ហោះរូបភាព បង្អួតពីរូបរាងសង្ហា គួរឲ្យទាក់ទាញលោកជានិច្ច។

ជាក់ស្ដែង យើងធ្លាប់តែឃើញ មុខមាត់ស្អាតសង្ហារបស់ រតនៈ ពិសិដ្ឋ តែមុននេះបន្តិច លោកបានបង្ហោះរូបភាព ជាមួយឪពុក ឃើញថា ឪពុកលោកកាលនៅកម្លោះ ក៏មានរូបសម្បត្តិស្អាត សង្ហាមិនចាញ់លោកប៉ុន្មានឡើយ។ ជាការពិតណាស់ ក្រោយតារាប្រុសល្បីឈ្មោះ រតនៈ ពិសិដ្ឋ បង្ហោះរូបដាក់ទន្ទឹមគ្នាជាមួយឪពុកខ្លួនរួចមក មានហ្វេនៗជាច្រើនបានចូលទៅសរសើរពីឪពុកលោក និង លោកមិនដាច់ពីមាត់ ព្រមទាំង និយាយថា តារាប្រុសរូបនេះ មានមុខមាត់ដូចឪពុកបេះដាក់តែម្ដង៕

Related posts

Leave a Comment