រូបប៉ុន្មានសន្លឹក របស់ស៊ន សៀវម៉ី ធ្វើឲ្យហ្វេន ភ្លឹកមើលមិនស្ទើរ

ភ្នំពេញ៖ កាលពីប៉ុន្មានអាទិត្យមុន កីឡាការិនីតៃក្វាន់ដូ ដ៏ល្បីល្បាញ កញ្ញា ស៊ន សៀវម៉ី បានភ្ជាប់ពាក្យជាមួយនឹង កម្លោះសង្ហា កែវ ដេវីត ជាមួយនឹងពិធី ទៅតាមគន្លងប្រពៃណីខ្មែរ យ៉ាងថ្លៃថ្នូរ ហើយក៏ធ្វើឲ្យមនុស្សប្រុសភាគច្រើន បានខកចិត្ត ដែលស៊ន សៀវម៉ី ភ្ជាប់ពាក្យចោល បែបនេះ​ផងដែរ។

បើងាកមើលសម្រស់របស់ ស៊ន សៀវម៉ី នាពេលបច្ចុប្បន្ន បានឲ្យឃើញថា រូបនាង បានលេងខ្លួន មិនណយនោះទេ ខុសពីលើកមុន ដែលចូលចិត្តតែពាក់អាវយឺតតែប៉ុណ្ណោះ តែនៅពេលនេះ រូបនាង បានប្រែ ការតែងខ្លួន របស់នាង​សឹងតែ ១៨០ ដឺក្រេ ឯណោះ ហើយអមជាមួយនឹង ការខិតខំ​ហាត់ប្រាណថែមទៀត ធ្វើឲ្យ រូបរាងនាង​កាន់តែស្រស់ស្អាត ទាក់ទាញ រឹតតែខ្លាំង។

អ្វីដែលសំខាន់ជាងនេះទៅទៀត គឺរូបនាង ក៏ស៊ិចស៊ី មិនធម្មតានោះដែរ ក្នុងមួយរយៈចុងក្រោយនេះ ដែលអាចនិយាយបានថា​ រូបនាង ស្អាត ឆ្លាត និងស៊ិចស៊ី ទាំងព្រមតែម្តង ព្រោះបច្ចុប្បន្ន រូបនាង មិនមែន ស៊ន សៀវម៉ី ធ្វើខ្លួនសាមញ្ញៗ ដូចមុនទៀតនោះទេ៕

Related posts

Leave a Comment