កំពូលប្តីហើយលោកព្រះ🤣😂! ឃើញភរិយាឈឺពោះឆ្លងទន្លេពិបាកទ្រាំ ប្តីស្លន់ស្លោសុខចិត្តរាំធ្វើឆ្កួតធ្វើជា ឲ្យប្រពន្ធបានសើចបន្លប់ការឈឺចាប់… (មានវីដេអូ)

បុរសជាប្តីជនជាតិចិនម្នាក់ ទទួលបានការសរសើរពីសំណាក់មហាជនជាច្រើននៅលើបណ្តាញសង្គម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយលេចធ្លាយវីដេអូឃ្លីបនៃសកម្មភាពរាំក្នុងមន្ទីរពេទ្យ ព្រោះតែចង់បង្កើតបរិយាកាសឲ្យប្រពន្ធបានរីករាយ និងសើចសប្បាយ ដើម្បីកុំឲ្យនាងស្រែកយំឈឺចាប់កំឡុងពេលសម្រាលកូន។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅចន្លោះម៉ោងប្រមាណជា ៣ទៀបភ្លឺ លោក And Wang បានប្រញាប់ប្រញាល់បញ្ជូនភរិយារបស់លោកទៅមន្ទីរពេទ្យ

បន្ទាប់ពីនាងបានឈឺពោះឆ្លងទន្លេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បុរសក្លាហាន លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Wang ក៏បានចូលក្នុងបន្ទប់សម្រាលកូននោះ តាមភរិយារបស់លោកផងដែរ។

ប្រភពដដែលបន្តថា ដោយសារតែភរិយារបស់លោក Wang មានអាយុក៏ច្រើន ពោលគឺ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣៥ឆ្នាំ ហើយនេះក៏ជាទម្ងន់កូនលើកដំបូងទៀតនោះ ទើបធ្វើឲ្យនាងមានការឈឺចាប់ខ្លាំង និងពិបាកនៅក្នុងការសម្រាល។

ដោយសារតែបែបនេះហើយ ទើបបានជាធ្វើឲ្យ Wang កើតក្តីព្រួយបារម្ភ ជ្រួលច្របល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងភ័យខ្លាចយ៉ាងខ្លាំង នៅពេលដែលឃើញភរិយាជាទីស្រលាញ់របស់លោក មានការឈឺចាប់ខ្លាំងបែបនេះ។ ហើយលោកក៏ថែមទាំងបានស្នើសុំឲ្យក្រុមគ្រូពេទ្យ ជួយចាក់ថ្នាំស្ពឹកដើម្បីជួយទប់ទល់នឹងការឈឺចាប់នោះ ឲ្យភរិយារបស់លោកទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា នៅភ្លាមៗនោះ លោក Wang ក៏បាននឹកឃើញគំនិតមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះតែចង់ធ្វើឲ្យភរិយារបស់លោកបានសើចសប្បាយ និងបន្លប់ការឈឺចាប់ផងដែរ។ នៅគ្រានោះលោក Wang បាននិយាយថា៖ «អូនសម្លាញ់! បងនឹងរាំឲ្យអូនមើល! បងជឿជាក់ថា អូននឹងឈប់ឈឺទៀត នៅពេលដែលអូនបានឃើញបងរាំ!» ។

ភ្លាមនោះ លោក Wang ក៏បានសុំការអនុញ្ញាតពីគ្រូពេទ្យ និងបានបើកចម្រៀង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីបញ្ចេញក្បាច់រាំដ៏ទាក់ទាញមួយបែបរបាំប្រពៃណី ដើម្បីឲ្យភរិយារបស់លោកបានឃើញតែម្តង។ ខណៈដែលបុគ្គលិកពេទ្យក៏បានលួចថតពីសកម្មភាពមួយនេះរបស់លោក Wang ផងដែរ។

នៅទីបំផុត ការរាំរបស់លោក Wang គឺពិតជាមានប្រសិទ្ធភាព ពោលគឺ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភរិយារបស់លោកបានសើចសប្បាយបន្លប់ការឈឺការចាប់បានខ្លះៗ រហូតដល់នាងសម្រាលបានកូនប្រុសម្នាក់ដោយជោគជ័យ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីវីដេអូឃ្លីបមួយនេះ ត្រូវបានបង្ហោះចែកចាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងនោះទទួលបានការសរសើរយ៉ាងខ្លាំង ទៅកាន់លោក Wang ដោយអ្នកខ្លះបាននិយាយថា លោក Wang គឺពិតជាស្វាមីដ៏ល្អមែន។ ឯខ្លះទៀតថា លោកគឺជាស្វាមីដែលពូកែផ្អែមល្ហែមចំពោះភរិយា ហើយក៏ផ្អែមល្ហែមចំពោះកូនថែមទៀត។

គួរឲ្យដឹងបន្ថែមថា លោក And Wang ក៏ត្រូវបានគេស្គាល់ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាគ្រូបង្ហាត់រាំម្នាក់ផងដែរ។ ដូច្នេះហើយទើបបានជាលោកអាចធ្វើវាបាន ហើយព្យាយាមសម្ដែងវាចេញមក ទាំងអារម្មណ៍ភ័យផងអរផង ដើម្បីជួយបន្លប់ការឈឺចាប់របស់ប្រពន្ធ៕

ទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment