អ្នកណាមិនរំភើប! ស្ងាត់ៗ ពិធីការិនី ចាន់ កែវនិមល ទិញកាដូមួយនេះ មក surprise កូនស្រី ក្នុងថ្ងៃខួបកំណើត ដល់ថ្នាក់ធ្វើឲ្យគ្នា រំភើបឡើងស្រក់ទឹកភ្នែក…(មានវីដេអូ)

អ្នកនាង ចាន់ កែវនិមល គឺជា ពិធីការិនី ដ៏ល្បីមួយរូប ដែលពុកម៉ែ បងប្អូន ពិតជាស្គាលច្បាស់ជាក់ជាមិនខាន តាមរយៈការបង្ហាញមុខនៅកម្មវិធីជាច្រើន កាលពីពេលកន្លងទៅ ជាហូរហែ មិនដែលដាច់ឡើយ។

ចំណែកនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ នេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោឃឃើញ និមល បានធ្វើឲ្យកូនស្រីរបស់ខ្លួនមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ព្រោះតែទើបទិញផ្ទះដ៏ធំមួយ ធ្វើជាកាដូ ក្នុងថ្ងៃខួបកំណើតជូន។

ពិធីការិនី ដ៏មានប្រជាប្រិយរូបនេះ បានភ្ជាប់សារបញ្ជាក់បន្ថែមថា “គ្រប់យ៉ាង គឺមកពីកូនចូលមកក្នុងជីវិតប៉ាម៉ាក់ ក្តីសុខគ្រួសារយើង ទើបធ្វើអោយប៉ាម៉ាក់ ខំប្រឹងធ្វើការ រកស៊ីមិនខ្លាចនឿយហត់ សំខាន់ប៉ាម៉ាក់ និងព្យាយាមបំពេញបំណងប្រាថ្នាទី៣ អោយកូនឆាប់ៗ”

ក្រោយឃើញបែបនេះធ្វើឲ្យ អ្នកគាំទ្រជាច្រើន ចូល comment ថា “អបអរសាទរអូនពី បានសំរេចបំណងពីរហើយ នៅមួយទៀត ម៉ាក់ៗ ស្រូតៗ” មានម្នាក់ទៀតបន្ថែមថា “មេីលហេីយរំភេីបជំនួសអូនពី ហូរទឹកភ្នែកមិនដឹងខ្លួនហេីយ” ព្រមទាំងនៅមាន comment ជាច្រើនទៀត។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment