បើមិនប្រាប់ មិនដឹងថា ជាសុវត្ថិឌី ធារិកា ទេ!!

ភ្នំពេញ៖ មិនឲ្យស៊ាំភ្នែកទស្សនិកជនឡើយ មួយរយៈនេះ តាំងពីបានក្លាយខ្លួនទៅជាតារាចម្រៀងអាជីពប្រចាំផលិតកម្ម ថោន មក យើងឃើញថា កញ្ញា សុវត្ថិឌី ធារិកា កាន់តែលេងខ្លួន ស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ប្រែប្លែកពីមុនដាច់។ ទន្ទឹមនឹងការងារមមាញឹកច្រើនផងដែរនោះ តារាចម្រៀង រាងតូចច្រឡឹងរូបនេះ តែងតែតុបតែងខ្លួន លែងម៉ូតសម្លៀកបំពាក់ ទៅតាមកម្មវិធីនានា បានយ៉ាងសាកសម មិនថាសម្លៀកបំពាក់សម័យ ឬបុរាណឡើយ។

ជាក់ស្ដែង ថ្មីៗនេះ សុវត្ថិឌី ធារិកា បានបញ្ចេញនូវរូបភាពប៉ុន្មានសន្លឹក បង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយបង្ហាញពីការតុបតែងមុខបែបថ្មី ដែលមានការផាត់មុខបែបកាចៗជាងមុន ស្ទីលម៉ូតសក់ក៏ថ្មី មើលទៅពិតជារំលេចនូវភាពស្រស់ស្អាតខ្លាំងមិនចាញ់សិល្បៈរៀមច្បងប៉ុន្មានដែរ។

ជាមួយគ្នានេះ តាមរយៈរូបថតប៉ុន្មានសន្លឹកនោះ តារារូបនេះ ត្រូវបានហ្វេនៗ លាន់មាត់សរសើរជាច្រើន ដោយលើកឡើងថា នាងពិតជាពូកែផ្លាស់ប្ដូរខ្លួនមែន ដែលកាលពីមុន នាងធ្លាប់តែជាក្មេងស្រីម្នាក់ដែល មានសម្បុរខ្មៅស្រអែម និងមានការតុបតែងខ្លួនបែបជាក្មេងស្រីសុភាពៗធម្មតា តែពេលនេះ មានការផ្លាស់ប្ដូរមកមានមុខមាត់ ស្រស់ថ្លា គួរឲ្យស្រលាញ់បែបនេះបានមិនធម្មតា៕

Related posts

Leave a Comment