អូនប្រែអស់ហើយ! ត្រឹម២ឆ្នាំសោះ ក្មេងៗThe Voice Kids ទាំង៥នេះ ប្រែប្រួលសម្រស់ សឹងមើលមិនស្គាល់!

ភ្នំពេញ៖ រំលឹកទៅកាលពីឆ្នាំ២០១៧ គឺរយៈពេលជាង២ឆ្នាំមកហើយ នៃកម្មវិធីប្រកួតសមត្ថភាពចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលពី១បានដំណើរការ ហើយក៏បានបង្ហាញឲ្យឃើញពីសមត្ថភាពទេពកោសល្យ នៃការច្រៀងរបស់កុមារកម្ពុជាជាច្រើន ពោរពេញទៅដោយភាពប៉ិនប្រសប់ផងដែរ។

ជាការពិតណាស់ កាលពីThe Voice Kids រដូវកាលទី១ កុមារា ពេជ្រ ថៃ ទទួលបានជ័យលាភ័យលេខ១ ដោយឡែកក្នុងនោះដែរ ក៏មានកុមារា កុមារី ជាច្រើននាក់ផ្សេងទៀត បើទោះបីជាពួកគេមិនទទួលបានជ័យលាភីក៏ដោយ ក៏ពួកគេទទួលបានប្រជាប្រិយភាព និងការស្រលាញ់យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន។

មិនតែប៉ុណ្ណោះ បើទោះបីជាកម្មវិធីបានបញ្ចប់ទៅរយៈពេលជាង២ឆ្នាំទៅហើយក្តី ប៉ុន្តែកុមារទាំងអស់នៅតែទទួលបានការគាំទ្រពីមហាជន និងក្លាយជាអ្នកសិល្បៈក្លាយជាទីចាប់អារម្មណ៍របស់មហាជន និងថែមទាំងបានចេញបទចម្រៀងរៀងៗខ្លួនថែមទៀតផង។

ជាក់ស្តែង ថ្ងៃនេះ ខ្មែរឡូត ក៏បានលើកយកនូវ អតីតបេក្ខជន The Voice Kids Cambodia រដូវកាលទី១ ចំនួន៥រូប ដែលពួកគេទទួលបានការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ន និងមានការប្រែប្រួលសម្រស់ខ្លាំង ទៅជាស្រស់ស្អាតផូរផង់ធំពេញវ័យ សឹងតែចំណាំមិនបានតែម្តង៕

Related posts

Leave a Comment