ក្រៅពីឪពុក ខាត់ សុឃីម ម្ដាយតារាសម្ដែង ម៉ែនឿន បានទទួលមរណភាពក្នុងថ្ងៃតែមួយ

ជារឿងដ៏គួរឱ្យសោកសង្វេងបំផុត ដោយសិល្បករបុរាណជើងចាស់លោកតា លាវ ខាត់ ត្រូវជាឪពុកបង្កើតរបស់តារាពហុជំនាញ ខាត់ សុឃីម បានទទួលមរណភាពនៅអាយុ ៦៧ ឆ្នាំ ធ្វើឱ្យមិត្តភក្ដិក្នុងចង្កោមសិល្បៈ ក៏ដូចជាទស្សនិកជនបាននាំគ្នាចូលរួមរំលែកទុក្ខ និង សោកស្ដាយចំពោះការបាត់បង់សិល្បករភ្លេងបុរាណខ្មែររូបនេះយ៉ាងខ្លាំង ។បើតាមការឱ្យដឹងពី

ទំព័រហ្វេសប៊ុកផេក គ្រួសារតារាកម្ពុជា បានរៀបរាប់ថា នៅក្នុងថ្ងៃដដែលនេះ ម្ដាយបង្កើតរបស់តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ហៅក្នុងសិល្បៈថា ម៉ែនឿន ក៏បានបាត់បង់ម្ដាយជាទីស្រឡាញ់ហើយ ដែលលោកយាយបានទទួលមរណភាពនៅអាយុ ៩៧ ឆ្នាំ ។ រឿងដែលគួរឱ្យសោកស្ដាយជាងនេះ ប្រភពបានឱ្យដឹងថា តារាសម្ដែងជើងចាស់រូបនេះ មិនបានទៅ

ទាន់ដង្ហើមម្ដាយនោះទេ ។ពិតជាចៃដន្យ និង សោកស្ដាយបំផុតចំពោះសិល្បការិនីខ្មែរយើងទាំងពីររូបគឺ ខាត់ សុឃីម និង ម៉ែនឿន ដែលត្រូវបាត់បង់អ្នកមានគុណក្នុងថ្ងៃតែមួយដូចគ្នា ៕

Related posts

Leave a Comment