ក្រោយរៀបការរួច ឈុំ វត្តី និយាយចរិតពិត របស់ស្វាមី​

នំពេញ៖ ជាថ្មីម្ដងទៀត ដែលតារាសម្ដែង ឈុំ វត្តី បានរំលឹករូបភាពផ្អែមល្ហែមជាមួយស្វាមីម្ដងទៀត បន្ទាប់ពីរៀបការតាមប្រពៃណី សាងគ្រួសារដែលមនុស្សគ្រប់គ្នាតែងតែច្រណែន កាលពីជាងមួយខែមកនេះ ដោយគ្រាកន្លងមក ពួកគេតែងបង្កើតភាពសប្បាយរីករាយរួមគ្នា និងដើរកម្សាន្តតាមរមណីដ្ឋានជាច្រើនជាមួយគ្នាផងដែរ។

ជាមួយគ្នានេះ ក្រោយរៀបការ ក្លាយជាប្ដីប្រពន្ធពេញច្បាប់មក ស្រាប់តែថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពចាស់ៗ ដែលថតអំឡុងពេល ពួកគេទៅលេងក្នុងរីសតមួយកន្លែង នាខេត្តមណ្ឌលគីរី មើលទៅពិតជាមានក្ដីសុខណាស់ ដោយរូបទាំងនោះ នាងបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងជាថ្មី អ្វីដែលពិសេសនោះ នាងបានរៀបរាប់ពាក្យដ៏មានន័យយ៉ាងវែង អានហើយពិតជាគួរឲ្យច្រណែន ថា៖

វាជាពេលវេលាដ៏មានន័យសំរាប់ការផ្ដល់អោយគ្នាទៅវិញទៅមកមិនមែនត្រឹមតែជាពាក្យសំដីតែជាទង្វើ ការស្រលាញ់ ការថ្នាក់ថ្នម ភាពកក់ក្ដៅដែលអោយមនុស្សស្រីម្នាក់ចង់បានគ្រប់គ្នា នេះនឹកស្មានមិនដល់ថាមានមនុស្សប្រុសល្អដូចបងមករួមដំណើរនិងកាន់ដៃអូនមិនលែងបែបនេះ សង្ឃឹមថាការធ្វើល្អចំពោះអូនបែបនេះ ជាការពិតមិនមានលាក់លៀមរឺលាក់ពុត តែបើការធ្វើល្អចំពោះអូនបែបនេះជាការកុហកអញ្ចឹងសុំអោយបងកុហកអូនតែ2000000000000000000000000ថ្ងៃទៀតបានហើយ

ក្នុងនោះ ក្រោយឃើញ ភាពស្និទ្ធស្នាលនៃចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់ តារាស្រីរូបនេះ មានអ្នកគាំទ្រជាច្រើន បង្ហាញក្ដីរីករាយ និងរំភើបជាមួយនឹងពួកគេជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment