ស្ងាត់មួយរយៈ! ឃុយ ម៉ីហៀង ចេញបទចម្រៀងថ្មី អ្នកគាំទ្រសរសើរមិនដាច់ពីមាត់ (មានវីដេអូ)

ភ្នំពេញ៖ អតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ កុមារី ឃុយ ម៉ីហៀង បានក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស ក្រោយបញ្ចប់ការប្រឡងជាស្ថាពរ បើទោះបីជាក្មេងស្រីរូបនេះមិនទទួលបានពានរង្វាន់ក៏ដោយ ប៉ុន្តែទទួលបានការលើកស្ទួយចូលផលិតកម្មដោយសារមានទឹកដមសម្លេងផ្អែមស្រទន់ និងពីរោះក្រអួន​ក្រអៅគួរឱ្យចាប់អារម្មណ៍។

ក្រោយក្លាយជាតារាចម្រៀងពេញសិទ្ធហើយនោះ ម៉ីហៀង ហាក់មិនសូវជាមានបទចម្រៀងចេញច្រើនដូចមិត្តៗរួមជំនាន់នោះទេ ដែលអាចនិយាយបានថា សុខ សុជាតា និង ឡុង លីងគ័ង្គ ទទួលបានបទ ចម្រៀងច្រើនជាង។

ក្រោយស្ងប់ស្ងាតមួយរយៈ អតីតកូនក្រុម Coach សុគន្ធ នីសា បានប​ញ្ចេញនូវបទចម្រៀងថ្មីមួយបទមានចំណងជើងថា “ត្រូវស្នេហ៍មិត្តភក្តិ” ដែលទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រទៅលើទឹកដមសម្លេងពីរោះ ផ្អែមស្រទន់មិនចាញ់គ្រូបង្វឹក សុគន្ធ នីសា ប៉ុន្មាននោះទេ។ ចំណែកឯរូបសម្ជស្សវិញ កាន់តែធំគឺកាន់តែស្អាតថែមទៀតផង។

គួរបញ្ជាក់ថា បទចម្រៀងរបស់កុមារីសម្បុរស្រអែមរូបនេះ ភាគច្រើនសុទ្ធសឹងតែជាប្រភេទបទបែបមនោសញ្ចេតនាដែលកាលកន្លងមករួមមានបទ ក្តីរំពឹង, ចង់ឃើញមុខពុកម៉ែ, ជីវិតយើង, ជនទីបី, បាយផ្កាម្រះព្រៅ, កុំទៅណាឆ្ងាយពីអូន និងបទចម្រៀងចុងក្រោយ ត្រូវស្នេហ៍មិត្តភក្តិ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Related posts

Leave a Comment