ពិតជាសោកស្តាយណាស់! កូនទាំង ៩ នាក់នៃត្រកូល ខាត់ មិនបានទាន់ដង្ហើមឪពុកឡើយ សូម្បីតែម្តាយ

មរណភាពរបស់លោកតា លាវ ខាត់ ក្នុងជន្មាយុ ៦៧ ឆ្នាំ សិល្បករផ្នែកភ្លេងបុរាណខ្មែរជើងចាស់ ដែលត្រូវជាឪពុករបស់តារាពហុទេពកោសល្យ ខាត់ សុឃីម បានធ្វើឱ្យកូនៗ សាច់ញាតិបងប្អូន មិត្តភក្ដិជិតឆ្ងាយ ក៏ដូចជាមហាជនជាច្រើនបង្ហាញការសោកស្ដាយ នាំគ្នាចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះគ្រួសារសព ដែលត្រូវបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់ ។

ក្រោយឪពុកជាទីគោរពស្រឡាញ់លាចាកលោកនេះដោយរោគាពាធ អ្នកនាង ខាត់ សុឃីម ក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារ ធ្លាប់កម្សត់កម្រតស៊ូចិញ្ចឹមមើលថែប្អូនៗជាមួយអ្នកមានគុណទាំងពីរកាលពីអតីតកាល បានបង្ហោះសារសោកសង្វេងរកទីបំផុតគ្មានទៅកាន់លោកឪពុក ដែលធ្វើឱ្យមហាជនឃើញហើយរំជួលចិត្តយ៉ាងខ្លាំង ។

ពាក្យសម្ដីមួយឃ្លារបស់តារាស្រីសម្បូរដោយទេពកោសល្យ ខាត់ សុឃីម បានលើកឡើងទាំងអារម្មណ៍ក្ដុកក្ដួលអួលដើម-កថា «ទីបំផុតកូនទាំង ៩ លែងមានឪពុកហៅហើយ លាហើយពុកដ៏មហិមារបស់កូនអើយ» ។

អ្នកនាង ខាត់ សុឃីម ក៏បានបញ្ជាក់ទីតាំងតម្កល់សពឪពុក លាវ ខាត់ ស្ថិតនៅភូមិពង្រ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាគេហដ្ឋានរបស់លោកតាផ្ទាល់ ៕

សូមទស្សនារូបខាងក្រោម

Related posts

Leave a Comment