នេះហើយជា ជី ដេវីត កាលពីជាង ១០ ឆ្នាំំមុន នៅបេនឡានយួរវ៉ាលិសសំពីងសំពោង ស្វែងរកក្ដីស្រមៃខ្លួន

មនុស្សម្នាក់ៗ គ្មាននរណាម្នាក់ អាចដើរដល់ចំណុចជោគជ័យ ដោយគ្មានការខិតខំប្រឹងប្រែង ដោយគ្មានការចាប់ផ្ដើមទេ ។ បើគ្មានការចាប់ផ្ដើម ក៏គ្មានការវិវត្តន៍ ហើយក៏គ្មានភាពជោគជ័យដូចអ្វីដែលយើងចង់បាននោះដែរ ។ មិនខុសពីជីវិតតារាចម្រៀងកំពុងល្បីល្បាញក្នុងស្រទាប់យុវវវ័យ លោក ជី ដេវីត ទម្រាំមានថ្ងៃនេះ ម្ចាស់បទ «រាំញីកែងជើង» តស៊ូមិនធម្មតាឡើយ ។

ថ្មីៗនេះគូស្នេហ៍កញ្ញា ទេព បូព្រឹក្ស បានបង្ហាញរូបកាលពីអតីតកាលដែលអ្នកគាំទ្រកម្របានឃើញ កាលពីជាង ១០ ឆ្នាំមុននៅបេនឡានមួយ ។ រូបនោះទំនងជាពេលដែលលោករៀបចេញដំណើរមកទឹកដីដ៏ស៊ីវីល័យ រាជធានីភ្នំពេញ ដើម្បីចាប់ក្ដីស្រមៃរបស់ខ្លួន ។

ភ្ជាប់ជាមួយនឹងរូបថតដែលមានយួរវ៉ាលិសម្ខាង ហើយដៃម្ខាងកាន់ថង់ ពាក់មួក ពាក់វែនតានោះ តារាពូកែរ៉េបលឿនដូចព្យុះនេះបានសរសេររៀបរាប់ថា៖​ «ការបោះជំហ៊ានដំបូងបំផុតដើម្បីស្វែងរកក្តីស្រមៃ 🙂Almost 10year…»​ ។

រហូតមកដល់បច្ចុប្បន្ននេះ ជី ដេវីត កំពុងឈរជើងលើវិថីសិល្បៈយ៉ាងរឹងមាំ មានអ្នកគាំទ្រជាច្រើនលើស្នាដៃថ្មីៗរបស់លោក ហើយមួយរយៈចុងក្រោយនេះ តារាកម្ពស់ជិត ២ ម៉ែត្រនេះ បានបញ្ចេញស្នាដៃថ្មីៗជាច្រើន និងទទួលបានការគាំទ្រមិនធម្មតាឡើយ ៕

សូមទស្សនារូបខាងក្រោម

Related posts

Leave a Comment