វី ឌី​ណែ​ត ថើ ប​ឪពុក​នៅ​ថ្ងៃ Father’s Day ជាមួយ​នឹង​ពាក្យ​ជូនពរ

ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ តារាចម្រៀង វី ឌី​ណែ​ត បាន​បង្ហោះ​រូបថត​ថើ ប​ឪពុក​នៅ​ថ្ងៃ Father’s Day កាលពី​ម្សិលមិញ ជាមួយនឹង​ពាក្យ​ជូនពរ​តារាចម្រៀង​ជើងចាស់​រូបនេះ ផងដែរ​នោះ។

ភ្ជាប់​ជាមួយ​រូបភាព​ដ៏​មាន​សុភមង្គល​នេះ ​​​តារា​ចម្រៀង​ វី ឌី​ណែ​ត បាន​ជូនពរ​លោក​ហោ ឡា​វី តារា​ចម្រៀង​ជើងចាស់ ជា​ឪពុក​របស់​ខ្លួន​ថា «Late post happy Father’s Day ​ ជូនពរ​អោយ​ប៉ា​មាន​សុខ​ភាព​ល្អ​កម្លាំង​មាំមួន​មាន​អាយុ​វែង​ទៅណា​មក​ណា​មានតែ​សុខ​សុ​វត្ថិភាព​. Love you my hero»​។ ជាមួយគ្នានេះ អ្នកគាំទ្រ​កញ្ញា​វី ឌី​ណែ​ត ក៏បាន​ចូលរួម​ជូនពរ​លោក​ហូ ឡា​វី ផងដែរ។

ទិវា​ឪពុក (Father’s Day) ត្រូវបាន​បង្កើតឡើង​ដើម្បី​ឧទ្ទិស​ដល់​ឪពុក​គ្រប់រូប ដូចជា​ដឹងគុណ​ចំពោះ​ម្តាយ​នៅក្នុង​ទិវា​ម្តាយ (Mother’s Day) ផងដែរ។ ទិវា​នេះ មិនមែនជា​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ​នោះឡើយ ប៉ុន្តែ​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​បណ្តា​ប្រទេស​ជាច្រើន។

មិនមាន​កាលបរិច្ឆេទ​ក្នុងការ​រៀបចំ​ច្បាស់លាស់​នោះឡើយ ប៉ុន្តែ​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន គេ​និយម​ប្រារព្ធ​នៅ​ចំ​ថ្ងៃអាទិត្យ សប្តាហ៍​ទី៣នៃ​ខែមិថុនា។ ដូច្នេះ​សប្ដាហ៍​ទី​៣ ​នៃ​ខែ​នេះ ​ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែមិថុនា ​ឆ្នាំ​២០២០​ម្សិលមិញនេះ៕

Related posts

Leave a Comment