តេង លក្ខិណា ប្រាកដមិនវិលចូលប្រឡូកសិល្បៈម្តងទៀត?

តារាសាច់សខ្ចី តេង លក្ខិណា បានបាត់មុខពីបណ្ដាឆាកតន្រ្ដីទាំងឡាយ ជិត៥ឆ្នាំមកហើយ​ដោយសូម្បីតែបណ្ដាកម្មវិធីអ្នកសិល្បៈ ក៏គេមិនដែលឃើញនាងទៅចូលរួមដែរ ទើបធ្វើឲ្យអ្នកខ្លះចង់ភ្លេចឈ្មោះនាងតែម្ដង។

ទោះជាយ៉ាងណា តាមតារាដែលធ្លាប់ជួបនាងបានឲ្យដឹងថា ស្រីស្រស់តេង លក្ខិណា នៅតែមានរូបសម្រស់ស្អាតផូផង់ដូចមុនដដែលទេ គ្រាន់តែរាងមានព្រលឹងជាងមុនបន្ដិច។ប្រភពនោះបានឲ្យដឹងថា លក្ខិណា មិនមានគម្រោងវិលមករកឆាកតន្រ្ដីវិញទេ។

អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅតេង លក្ខិណា តែត្រូវបានបុរសម្នាក់លើកជំនួស ហើយថា មិនមែនជាលេខរបស់លក្ខិណា ទេ ហើយលោកក៏អះអាងថា មិនត្រូវជាបងប្អូនរបស់អតីតអ្នកចម្រៀង M រូបនេះដែរ។

យ៉ាងណា មុនផ្ដាច់ខ្លួនពីអាជីពសិល្បៈបន្ដិចម្ដង លក្ខិណា ធ្លាប់ត្រូវបានគេប្រទះឃើញនាងចេញចូលសណ្ឋាគារណាហ្គាវើល៍ ជាញឹកញាប់ ទើបគេសង្ស័យថា នាងវក់ល្បែង​រហូតអ្នកខ្លះថា នាងធ្លាក់ខ្លួនទៀតផង។ប៉ុន្ដែក្រោយមក លក្ខិណា បែរជាបង្ហាញភាពហ៊ឺហាដោយជិះរថយន្ដទំនើបៗ ម៉ាក Range Rover និង BMW ហើយនាងរស់នៅផ្ទះវីឡាស្កឹមស្កៃ ទើបធ្វើឲ្យម្នាក់ៗស្រឡាំងកាំង។អតីតពិធីការិនី MyTV រូបនេះ ថែមទាំងធ្លាប់លេចឮថា ត្រូវថៅកែស្រីផលិតកម្មមួយតាមស្នេហា តែនាងបានព្រមានប្ដឹងអ្នកដែលហ៊ាននិយាយថា នាងស្រលាញ់ភេទដូចគ្នា ទើបធ្វើឲ្យដំណឹងដែលសាយភាយថា នាងត្រូវបានបានថៅកែផលិតកម្មដាក់អន្ទាក់ស្នេហ៍ស្ងប់ស្ងាត់ទៅវិញ។ទោះជាយ៉ាងណា​ ពេលនេះ ទាំងតេង លក្ខិណា និងប្អូនប្រុសរបស់នាង​ តេង ឆេកូ ដែលបានចាកចេញពី M ព្រមគ្នានោះ មិនមានសកម្មភាពសិល្បៈលេចធ្លោណាមួយទេ ទើបធ្វើឲ្យលក្ខិណា កាន់តែធ្លាក់កូដខ្លាំង ប៉ុន្ដែបែរជាហ៊ឺហាទៅៗ តាមរយៈការលេងម៉ូដរថយន្ដ និងផ្ទះវីឡា​ដែលតារាកំពុងជោគជាំក្នុងសិល្បៈពិបាកតាមប្រជែងនាង។មហាជនជាច្រើនបានដាក់ការសង្ស័យស្រីស្អាតរូបនេះ មានគូស្នេហ៍នៅក្រោយខ្នង ប៉ុន្ដែលក្ខិណា មិនដែលលាតត្រដាងរឿងស្នេហាឡើយ៕

Related posts

Leave a Comment