ជឿជាក់ថាប្រិយមិត្ត ក៏ដូចជាមហាជនជាច្រើនប្រាកដជានៅចាំបានហេីយ ចំពោះរឿងរ៉ាវដែលកេីតឡេីងកាលពីពេលថ្មីៗកន្លងទៅនេះ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ដោយមានហេតុការណ៍ គ្រោះ ថ្នាក់ ចរាចរណ៍ ដ៏សែន តក់ ស្លុ ត មួយបានកេីតឡេីងរវាងម៉ូតូនិងម៉ូតូ ដែលបណ្ដាលឲ្យបុរសម្នាក់បានស្លា ប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ស្ថិតនៅមុខសាលាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ទន្ទឹមនឹងនេះដែរ អ្វីដែលកាន់តែខ្លោចចិត្ត និងអាណិតអាសូរជាពន់ពេក ចំពោះបុរសដែលបានស្លា ប់ ក្នុងហេតុការណ៍ គ្រោះ ថ្នាក់ ចរាចរណ៍ ខាងលើនេះ គឺគាត់ទេីបតែភ្ជាប់ពាក្យបានរយៈពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះ តែបែរជាត្រូវឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់គ្មានថ្ងៃវិលត្រលប់មកបែបនេះទៅវិញ។ គិតមកដល់ពេលនេះ រឿងរ៉ាវដ៏សែន ត ក់ ស្លុ ត ខាងលើបានកន្លងផុតទៅជាងកន្លះខែហេីយ ចំណែកឯគូដណ្ដឹងជន រង គ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Rēn SrēyChēng នៅតែមានក្តីនឹងរលឹកជាខ្លាំង ទេីបម្សិលមិញនេះរូបនាងក៏បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ក្នុងចិត្តប្រាប់ទៅកាន់មហាជន ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖
«កុំសូវឈ្លោះគ្នាច្រេីនពេកវាមិនចំនេញទេ បេីបានជួបមនុស្សដែលល្អហេីយ មនុស្សដែលច្បាស់លាស់ហេីយ គួរណាតែយកពេលវេលាមកមេីលថែគ្នាអោយបានច្រេីន ព្រោះជីវិតមនុស្សយេីងខ្លីណាស់ ពេលវេលាមិនអាចត្រលប់ក្រោយវិញទេ កុំចាំដល់ពេលដែលបាត់បង់ហេីយទេីប ស្ដាយក្រោយ ព្រោះវាហួសពេលទៅហេីយ ហៅមិនលឺមេីលមិនឃេីញទេ(ភពពីរផ្សេងគ្នា)
មានរឿងសង្ស័យត្រូវសួរ អត់ចិត្តត្រូវប្រាប់ ខុសត្រូវចេះលេីកលែង កុំដេញបេីដឹងថាខ្វល់គ្នាមិនបាន ជាពិសេសពាក្យបែកបេីមិនចង់កុំនិយាយតាមតែចិត្តខឹង ព្រោះពេលខ្លះគាត់អាចនឹងទៅលែងត្រលប់ក៏ថាបាន កុំធ្វេីតាមតែអារម្មណ៍របស់ខ្លួនឯង ទោះគាត់ស្រលាញ់យេីងខ្លាំងប៉ុណ្ណាក៏ដោយ ព្រោះគាត់ក៏ចេះហត់នឹងត្រូវការកម្លាំងចិត្តពីយេីងដែរ
កុំចាំដល់បាត់បង់គាត់ទេីបដឹងថាខ្លួនឯងខុស និងយំហៅគាត់ក៏គ្មានន័យដែលព្រោះគាត់លែងលឺហេីយ អរគុណបងសម្រាប់ការអោយតម្លៃ បងយកចិត្តទុកដាក់ចំពោះអូនរហូតមកទាំងដែលអូនជាមនុស្សស្រីដែលមានះបំផុតក៏បងមិនដែលទុកអូនចោល អូនដឹងថាបងហត់នឹងអូនច្រេីនទេីបបងទៅចោលអូនទាំងមិនបានលា អូនមិនខ្លាចនឹងចងចាំមនុស្សប្រុសដែលល្អនឹងអោយតម្លៃអូនរហូតមកនោះទេ U are my memory him»។
សូមទស្សនាវីដេអូខាងក្រោម