ចាស់ទៅ មានក្តីសុខ ផ្អែមល្ហែម ដូចជាអម្ពរទេវី និងស្វាមី អស់ចិត្តហើយ

អាមេរិក៖ តារាសម្តែងដ៏ល្បី ជំនាន់មុន អ្នកស្រី អម្ពរ ទេវី នៅតែធ្វើឲ្យហ្វេន​នឹករំលឹក អ្នកស្រីយ៉ាងខ្លាំង ក្រោយអ្នកស្រី បាន ចាកចេញពីស្រុកខ្មែរ ទៅរួមរស់ នៅប្រទេសក្រៅ ជាមួយនឹង ស្វាមី យ៉ាងមានក្តីសុខ។ ប៉ុន្តែ កាលពីមួយរយៈមុន អ្នកស្រី អម្ពរ ទេវី ក៏បាន បញ្ចេញស្នាដៃ បញ្ចេញសមត្ថភាពជាថ្មី នៅក្នុងរឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» ដែលសម្រិតសម្រាំងឡើង ពីកវីនិពន្ធជើងចាស់ គឺអ្នកស្រី ពាន់ ភួងបុប្ផា ផងដែរ។

បើក្រឡេកមើល ជីវិតឯកជនរបស់ តារាសម្តែងជើងចាស់រូបនេះវិញ ក៏មិនចាញ់ ស្នេហារបស់យុវវ័យប៉ុន្មានដែរ ដោយស្វាមីរបស់អ្នកស្រី តែងតែផ្តល់ភាពកក់ក្តៅ ឲ្យអ្នកស្រី ហើយជាពិសេស​ តែងចំណាយពេលវេលា ដែលសល់ពីការងារ នាំអ្នកស្រី ដើរលេង តាមទីជិត ទីឆ្ងាយ ជាមួយគ្នា។

បើទោះបីជា អ្នកទាំងពីរ មានវ័យកាន់តែទៅមុខបន្តិចក៏ដោយ ក៏នៅតែមានសុភមង្គល មានក្តីសុខ តាមវ័យចំណាស់ផងដែរ ដូច្នេះពាក្យថា «មានសុភមង្គល» មិនមែនមាន តែស្នេហា ក្មេងៗនោះទេ គឺអាចមានឡើង នៅពេលមនុស្ស២នាក់ ស្រលាញ់គ្នាពិត ស្មោះត្រង់នឹងគ្នា ចាប់ដៃគ្នាសាងអនាគតរួមគ្នា៕

Related posts

Leave a Comment