មានរឿងអ្វីត្រូវខ្មាស! ផេន ខេត ប្រកាសក្ដែងៗថា គូស្នេហ៍ខ្លួនជាខ្ទើយ (មានវីដេអូ)

ភ្នំពេញ៖ បច្ចុប្បន្នេះ ក្រឡេកឃើញថា តារាស្រីភេទទី៣ កញ្ញា ផេន ខេត កាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់ហ្វេនៗជាច្រើន ជាមួយនឹងការងារសិល្បៈរបស់ខ្លួន ដែលពោរពេញដោយសមត្ថភាព ជាពិសេសថែមទាំងធ្វើឲ្យអ្នកទស្សនា មានភាពសប្បាយរីករាយ ជាមួយនឹងភាពកំប្លុកកំប្លែងរបស់នាង ផងដែរ។

ទោះបីជានាង តារាស្រីភេទទី ៣ក៏ពិតមែន តែងាកមកមើលពីជីវិតឯកជនរបស់នាងវិញ ឃើញថា ជាតារាស្រីមួយដួងដែលមានសំណាងខ្លាំង ព្រោះនាង មានគូស្នេហ៍ ដែលជាបុរសមានមុខមាត់ស្រស់សង្ហា មិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍របស់នាង ថែមទាំងចេះយល់ចិត្ត ផ្ដល់ក្ដីស្រលាញ់ និងធ្វើឲ្យនាងមានក្ដីសុខ ព្រមទាំងមានភាពកក់ក្ដៅ ទៀតផង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ស្រាប់តែ ផេន ខេត បានទម្លាយការពិតពីគូស្នេហ៍របស់ខ្លួន តាមរយៈការបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម ដែលធ្វើឲ្យហ្វេនៗមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលនៅក្នុងដែរ នាងបានបង្ហើបថា គូស្នេហ៍មុខមាត់សង្ហារបស់នាងរូបនេះ គឺជា ខ្ទើយ ប៉ុន្តែរូបនាងមិនមានភាពខ្មាសអៀននឹងបង្ហាញការពិតនោះឡើយ ព្រោះគូស្នេហ៍របស់នាងរូបនេះ គឺជាមនុស្សល្អចំពោះនាង ដែលតែងតែយល់ចិត្ត និងផ្ដល់ភាពកក់ក្ដៅដល់នាងគ្រប់ពេលវេលា ផងដែរ ៕

Related posts

Leave a Comment