កាលនៅរស់ស្រឡាញ់ភ្លេងខ្មែរណាស់ ដល់ពេលស្លាប់ កូនៗប្រគំភ្លេងខ្មែរទាំងទឹកភ្នែក ជូនសពលោកឪពុក (វីដេអូ)

លោកតា លាវ ខាត់ សិល្បករផ្នែកភ្លេងបុរាណខ្មែរ បានលាចាកលោកទៅហើយ បន្សល់តែភាពសោកសៅដល់សាច់ញាត់បងប្អូន ជាពិសេសកូនៗរបស់លោកតាទាំង ៩ នាក់ យំស្រែកក្រៀមក្រំ ក្ដុកក្ដួលអួលដើម-ក សោកស្ដាយនូវការបាត់បង់លោកឪពុកជាទីគោរពស្រឡាញ់ម្នាក់នេះជាពន់ពេក ។

អ្នកនាង ខាត់ សុឃីម ក្នុងនាមជាកូនស្រីច្បង បាននាំប្អូនៗប្រគំបទភ្លេងខ្មែរនៅចំពោះសាកសពលោកឪពុកជាលើកចុងក្រោយ ដែលអ្នកនាងច្រៀងរៀបរាប់បណ្ដើរទឹកភ្នែកស្រក់សស្រាក់បណ្ដើរ ស្រណោះដល់លោកកាលនៅរស់ ធ្វើឱ្យទិដ្ឋភាពសោកសង្រេងក្នុងពិធីបុណ្យសពរបស់លោកតា លាវ ខាត់ ស្ទើរតែធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមើលហើយអួសដើម-កតាម ។

នេះជាវីដេអូបងប្អូនត្រកូល ខាត់ ប្រគំ និង ច្រៀង បទភ្លេងខ្មែរជូនសពឪពុក ៖

Related posts

Leave a Comment