ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរតែងតែស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក ហេីយមានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រេីនរួមគ្នាទម្រាំមានថ្ងៃដ៏ពិសេសនេះ។
ក្រឡេកមកមើលពីគូស្នេហ៍មួយគូនេះវិញ ដែលអ្នកទាំងពីរមានមុខងារក្នុងស្ថាប័នរដ្ឋដូចគ្នា ដែលនេះគឺជានិស្ស័យយ៉ាងពិតប្រាកដ ទេីបបណ្ដាលឲ្យអ្នកទាំងពីរបានមកជួបគ្នាបែបនេះ។ ទន្ទឹមនឹងនេះដែរ គូស្នេហ៍មួយគូនេះ បានថតរូប Pre-Wedding ជាមួយគ្នាក្នុងឈុតសម្លៀកបំពាក់បំពេញការងារ ឈុតកូនកំលោះ កូនក្រមុំ និងឈុតបែបប្រពៃណីខ្មែរនៅលេីទឹកដីអង្គរ គឺពិតជាសាកសមនិងស្រស់ស្អាតខ្លាំងណាស់។
ជាមួយគ្នានេះ បើយោងតាមរយៈគណនីហ្វេសប៊ុករបស់កូនកំលោះដែលមានឈ្មោះ Mrr Tra បានមានជាពាក្យពេចន៍លេីកឡេីងថា៖«បងកូនអ្នកបន្ទាយមានជ័យ អូនកូនអ្នកកំពង់សោម តែពេលនេះយើងធ្វើការនៅកោះកុង 6ឆ្នាំហើយដែលពួកយើងស្រឡាញ់គ្នា ទំរាំដើរមកដល់ចំណុចនេះបែកគ្នារាប់ភ្លេចហើយ 28.11.2014»។
សូមទស្សនារូបភាពខាងក្រោម