ខ្លោចចិត្តណាស់! ទាល់ខ្លាំង សូម្បីតែ៣៥ដុល្លារ ក៏ ម៉ែនឿន គ្មានលុយទិញកោដ្ឋ ដាក់ធាតុម្តាយ

ភ្នំពេញ៖​ ជាការពិតណាស់ កាលពីម្សិលមិញនេះ តារាស្រីជើងចាស់ អ្នកស្រី អ៊ុំ សក្ខណា ហៅ ម៉ែនឿន បានជួបទុក្ខធំ ដោយត្រូវបានបាត់បង់ម្ដាយជាទីស្រលាញ់ ក្នុងអាយុ ៩៧ឆ្នាំ ដោយរោគគាពាធ។ មិនតែប៉ុណ្ណោះ ខណៈពេល ដែលម្ដាយទទួលមរណភាពនោះ តារាស្រីរូបនេះ ក៏មិនបានទៅទាន់ដង្ហើមម្ដាយជាលើកចុងក្រោយទៀតផង។

យ៉ាងណាមិញ ដូចដែលដូចគ្រប់គ្នាបានដឹងរួចមកហើយថា ម៉ែនឿន ជាតារាជើងចាស់មួយរូប មានជីវភាពខ្វះខាត ខ្សត់ខ្សោយ។ ហើយនាល្ងាចថ្ងៃនេះ ក៏ត្រូវធ្វើបុណ្យ និង បូជាសពម្ដាយផងដែរ តែអ្នកស្រីនៅតែមិនទាន់បានធ្វើបុណ្យជូនម្ដាយផង ព្រោះតែគ្មានប្រាក់ ជីវភាពខ្វះខាតខ្លាំង។

យ៉ាងណាមិញ តារារូបនេះមិនត្រឹមតែ គ្មានលុយធ្វើបុណ្យជូនម្ដាយនោះទេ ជាពិសេស សូម្បីតែកោដ្ឋដាក់ធាតុ ក្នុង តម្លៃ ៣៥ដុល្លារ ក៏មិនមានសមត្ថភាពទិញដាក់ជូនម្តាយជាលើកចុងក្រោយ ដោយធ្វើឲ្យមហាជនជាច្រើនពិតជាក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា នៅល្ងាចនេះ សពម្ដាយតារាស្រីរូបនេះ នឹងត្រូវបូជា ធ្វើបុណ្យតាមប្រពៃណី តែអ្នកស្រីនៅមិនទាន់ត្រៀមអ្វីដើម្បីរៀបចំបុណ្យសពឲ្យម្ដាយនៅឡើយនោះទេ៕

Related posts

Leave a Comment