Lydia ឆ្លើយតបភ្លាមៗ ក្រោយ Matthew ជាប្តី អង្វរចង់បានកូនម្នាក់ទៀត

គ្រួសារតូចដ៏កក់ក្ដៅរបស់តារាចម្រៀង Lydia Sarunrat និង ពិធីករ Matthew Deane បានវិលត្រឡប់មករស់នៅជួបជុំប៉ា ម៉ាក់ និង កូនៗជាថ្មីម្ដងទៀត បន្ទាប់ពីប្ដី-ប្រពន្ធអ្នកទាំងពីរ បានឆ្លងវីរុសដ៏កាចសាហាវកូវីដ ១៩ ត្រូវសម្រាកព្យាបាលជំងឺនៅភមន្ទីរពេទ្យអស់រយៈពេលជាង ១ ខែ ។ក្ដីឈឺចាប់រស់នៅឃ្លាតឆ្ងាយពីកូនៗមួយរយៈធំ ការអត់ធ្មត់តស៊ូ

ជំនះជំងឺរាតត្បាតទូទាំងពិភពលោកមួយនេះរបស់ប្ដី-ប្រពន្ធតារាចម្រៀង Lydia ធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង តែយ៉ាងណាក្រោយពីវិលមកជួបជុំកូនៗវិញ Matthew កាន់តែបង្ហាញក្ដីស្រឡាញ់ដល់ប្រពន្ធ ដោយថ្មីៗនេះ លោកថែមទៀតបង្ហោះសារនៅលើបណ្ដាញសង្គម IG ក្នុងបំណងអង្វរលួងលោង Lydia ចង់បានកូនថែមម្នាក់ទៀត បន្ទាប់ពី

Matthew បង្ហោះរូបថត និង សារលួងចិត្តបែបនេះ តារាចម្រៀង Lydia ក៏បាន Comment ឆ្លើយតបវិញភ្លាម ក្នុងន័យបដិសេធមិនព្រមយកទៀតទេ ឈប់យកហើយ ព្រោះពេលនេះពួកគេទទួលបានចំណងដៃកូនប្រុសច្បងម្នាក់ និង កូនស្រីពៅម្នាក់រួចហើយ ពួកគេទាំងពីរមានមុខមាត់ស្អាត និង ឆ្លាតគួរឱ្យស្រឡាញ់ខ្លាំងណាស់ ៕

Related posts

Leave a Comment