លោកខេមរៈ សិរីមន្ដ ថ្ងៃខួបប្រពន្ធ ជូនកាដូអីខ្លះ?

ខេមរៈ សិរីមន្ដ បានធ្វើខួបកំណើតឲ្យភរិយារបស់លោក អ្នកនាងកួយ ផល្លី នៅថ្ងៃទី២២​ខែមិថុនា ឆ្នាំ២០២០ ដោយអ្នកចម្រៀងរូបនេះបានលើកនំខេក ជូនប្រពន្ធហើយចាក់ចម្រៀងបទ ”Happy Birthday To You”។

អ្នកនាងផល្លី រីករាយខ្លាំងណាស់ នៅពេលដែលត្រូវស្វាមីយកចិត្តទុកដាក់ និងធ្វើឲ្យនាងភ្ញាក់ផ្អើលនៅថ្ងៃពិសេសរបស់ខ្លួនបែបនេះ ខណៈដែលកូនចៅសិរីមន្ដ ដែលជាអ្នកលក់ទឹកអប់ប្រចាំហាងរបស់លោកនោះ បានចូលមកជូនពរអ្នកនាងផល្លី គ្រប់គ្នា។

ទោះជាយ៉ាងណា កាដូធំសម្រាប់ជូនភរិយានៅថ្ងៃពិសេសនោះ មិនត្រូវបានតារាហង្សមាស រូបនេះ បង្ហាញឲ្យឃើញឡើយ ខណៈដែលក្រុមអ្នកគាំទ្រអ្នកចម្រៀងរូបនេះ និយាយដោយច្រណែនអ្នកនាងផល្លី ថា​មិនចាំបាច់បានកាដូអីក៏បានដែរ ឲ្យតែមានប្ដីចេះយកចិត្តទុកដាក់ និងផ្ដល់សុភមង្គលឲ្យបែបនេះ គឺគ្រប់គ្រាន់ទៅហើយ។

ភរិយារបស់ខេមរៈ សិរីមន្ដ បានបញ្ចេញរូបភាពអនុស្សាវរីយ៍ជាច្រើន​រវាងនាងនិងស្វាមី ដែលចេញទៅកម្សាន្ដ និងរឹតចំណងស្នេហ៍នៅក្រៅស្រុក មានដូចជា​ នៅប្រទេសបារាំង និងប្រទេសស្វីសហ្សេឡែនដ៍ ជាដើម ដែលមើលទៅពួកគេស្រលាញ់គ្នាខ្លាំងណាស់។ក្នុងចំណោមរូបភាពទាំងនោះ គឺចាប់អារម្មណ៍សារថា ពេលសិរីមន្ដ និងប្រពន្ធ ពេលនៅក្បែរគ្នា ពួកគេថា​ មានអារម្មណ៍កក់ក្ដៅណាស់ ស្របពេលដែលរូបភាពមួយទៀត សិរីមន្ដ បានលុតជង្គង់ជូនផ្កាទៅអ្នកនាងផល្លី ក្នុងន័យបង្ហាញក្ដីស្រលាញ់ពេញបេះដូង និងហាក់ដូចជាតារាចម្រៀងរូបនេះសុំប្រពន្ធរៀបការផង ទើបធ្វើឲ្យអ្នកនាងផល្លី ញញឹមបិទមាត់មិនជិតឡើយ។

ចំណងស្នេហ៍ខេមរៈ សិរីមន្ដ និងអ្នកនាងកួយ ផល្លី រយៈពេលជាង១០ឆ្នាំនេះ ពួកគេទទួលបានចំណងដៃកូន៣នាក់ គឺកូនប្រុសទី១ ឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុជិត៧ឆ្នាំ, កូនស្រីទី២ ឈ្មោះខេមរៈ ស្រ្ដី អាយុជាង៣ឆ្នាំ និងកូនស្រីទី៣ ឈ្មោះថុន ខេមរៈមន្ដរាជនីយ៍ អាយុជាង១ឆ្នាំ។

សិរីមន្ដ បានព្យាយាមលាក់រឿងប្រពន្ធកូនអស់៩ឆ្នាំ ទើបតែនៅឆ្នាំ២០១៨ទេ ដែលរូបគេបានសារភាព និងព្រមបង្ហាញប្រពន្ធកូនជាសាធារណៈ ប៉ុន្ដែដំណឹងរៀបការនៅតែស្ងាត់សូន្យឈឹងដដែល បើទោះជាសិរីមន្ដ ថា បានរៀបការហើយតាំងពីឆ្នាំ២០០៩ ក៏ដោយ ប៉ុន្តែពេលនេះមហាជននៅតែមិនទាន់ជឿជាក់ឡើយ ព្រោះតែគ្មានភស្ដុតាង។ទោះជាយ៉ាងណា គេជឿថា សិរីមន្ដ និងធ្វើឲ្យភរិយាកាន់តែរំភើបថែមមួយកម្រិតទៀតជាមិនខាន តាមរយៈការដឹកដៃប្រពន្ធរៀបការជាចំហដូចគេ ដើម្បីបញ្ចប់ពាក្យគេរិះគន់ថា លោកខ្លាចធ្លាក់កូដមិនហ៊ានក្រាបផ្ទឹម៕

Related posts

Leave a Comment