អាលីហ្សា រំភើបស្ទើរហោះ ក្រោយដឹងថាស្វាមីចុះមកស្រុកខ្មែរខែក្រោយនេះ!

នៅប្រមាណជាពីរខែជាងទៀតប៉ុណ្ណោះ អាលីហ្សា នឹងសម្រាលកូនដំបូងរបស់នាង ហើយអ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារាសម្តែង និង ចម្រៀងរូបនេះ បានបង្ហាញអារម្មណ៍រំភើបក្រោយដឹងថា ស្វាមីរបស់នាងលោក សូ លីឃាំង គ្រោងនឹងចុះមកមើលថែទាំ និង ផ្តល់កម្លាំងចិត្តឱ្យនាងនៅក្នុងខែកក្កដាខាងមុខនេះ ។ដោយសាររស់នៅឆ្ងាយពីគ្នា និង ពពោះ

ជិតសម្រាលផងនោះ បានធ្វើឱ្យ អាលីហ្សា បារម្ភខ្លាចស្វាមីមិនបានមកស្រុកខ្មែរមើលថែទាំរូបនាងពេលសម្រាលកូនដំបូងនេះ តែពេលនេះអ្វីៗបានដូចបំណងហើយ ដោយស្វាមីរបស់នាងគ្រោងចុះមកស្រុកខ្មែរនៅក្នុងខែកក្កដាខាងមុខនេះ ។ អ្វីដែលចាប់អរម្មណ៍នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំ អាលីហ្សា បានបង្ហាញអារម្មណ៍ចំពោះស្វាមីវ័យក្មេងថា «រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពួកយើង ២២.៦.២០១៩-២២.៦.២០២០ សូមឱ្យ សេចក្តីប្រាថ្នារបស់ពួកយើងបានសម្រេចក្នុងពេលឆាប់ៗ ។ សូមឱ្យប្តីមានសុខភាពល្អរកលុយ

បានច្រើនៗ និង ឈ្នះអស់មារសត្រូវ ជាពិសេសស្រឡាញ់ប្រពន្ធច្រើនៗ ។ ហាហាអូនស្រឡាញ់ប្តីខ្លាំងណាស់ អូនសង្ឃឹមថាយើងនឹងបានជួបគ្នាក្នុងពេលឆាប់ៗ miss and love you so much honey» បើតាមគម្រោង អាលីហ្សា នឹងត្រូវសម្រាលនៅក្នុងខែកញ្ញាខាងមុខនេះ ហើយបើទោះបីពោះខ្ទាតធំក៏ពិតមែនតែសម្រស់របស់ អាលីហ្សា នៅតែស្រស់ស្អាតដដែល

។ យ៉ាងណាមិញថ្មីៗនេះនាងបានបង្ហាញរូបភាពជាច្រើនសន្លឹកបង្អួតសម្រស់ពេលកំពុងពពោះ ធ្វើឱ្យមិត្តភក្តិលាន់មាត់សរសើរពីសម្រស់របស់អ្នកម្តាយរូបនេះផងដែរ ។ ទោះមិនទាន់ឃើញមុខកូនស្រីតែ អាលីហ្សា បានត្រៀមឈ្មោះយ៉ាងពីរោះសម្រាប់កូនស្រីដែលមានឈ្មោះថា ជេនណាលី សូ ៕

Related posts

Leave a Comment