នៅចាំកុមារី ធឿន ដាលីស បានទេ? ខំបំពេញក្តីស្រមៃចេញចម្រៀងយ៉ាងមានន័យមួយបទ ពិរោះជាប់ចិត្ត (វីដេអូ)

ទោះបីមិនទទួលជោគជ័យក្នុងកម្មវិធីប្រឡងចម្រៀងធំមួយក៏ដោយ តែកុមារី ធឿន ដាលីស បានប្រឹងប្រែងរហូតសម្រេចបំណងរបស់ខ្លួន ដែលថ្មីៗនេះកុមារីវ័យ ១១ ឆ្នាំរូបនេះ ទើបចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទយ៉ាងពីរោះ ។តាមរយៈ MV ចម្រៀង «ស្មារតីគ្រូពេទ្យស័្មគ្រចិត្តតេជោ» ដែលទើបតែចេញនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់

ទស្សនិកជន ពីព្រោះអ្នកដែលច្រៀងក្នុងបទនេះគឺជាកុមារីវ័យ ១១ ឆ្នាំ ធឿន ដាលីស ដែលមានទេពកោសល្យ និង ទឹកដមសំឡេងល្អមិនចាញ់តារាអាជីពពេញវ័យឡើយ ។ បទចម្រៀង «ស្មារតីគ្រូពេទ្យស័្មគ្រចិត្តតេជោ» បង្កប់ដោយទៅអត្ថន័យខ្លឹមសារ ដែលច្រៀងរៀបរាប់ពីការលះបង់ដ៏ធំធេងរបស់គ្រូពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជាយើង ។

កុមារី ធឿន ដាលីស រំពឹងថាបទ ចម្រៀង «ស្មារតីគ្រូពេទ្យស័្មគ្រចិត្តតេជោ» នឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ។ ចង់ដឹងថា ទឹកដមសំឡេងកុមារីវ័យ ១១ ឆ្នាំ ធឿន ដាលីស ពីរោះបែបណា? តោះស្តាប់ចម្រៀងនាងទាំងអស់គ្នា!

Related posts

Leave a Comment