នៅសុខៗ សុគន្ធ ថេរ៉ាយុ បង្ហោះរូប១សន្លឹក ជាមួយ នឹងទឹកមុខដ៏ស្រងូតស្រងាត់ ហើយថែមទាំងភ្ជាប់សារបែបនេះទៀត

ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ហើយ តារាម្រៀងប្រុស លោក សុគន្ធ ថេរ៉ាយុ ដែលជាតារាម្រៀងប្រចាំផលិតកម្មថោន ហើយមួយរយៈមកនេះ លោកហាក់ដូចជាមិនសូវមានសកម្មភាពសិល្បៈប៉ុន្មាននោះទេ តែប្រជាប្រិយភាពនៅតែខ្លាំងដដែល។

ហើយលើសពីនេះទៅទៀត លោក សុគន្ធ ថេរ៉ាយុ ក្រៅពីអាជីពជាអ្នកសិល្បៈហើយ លោកក៏បានទទួលជោគជ័យក្នុងមុខជំនួញផ្ទាល់ខ្លួន គួរឲ្យកត់សម្គាល់។ ហើយបើយើងក្រឡេកទៅមើលពីសម្រស់វិញ គឺលោក សុគន្ធ ថេរ៉ាយុ នៅតែស្រស់សង្ហា ហើយការស្លៀកពាក់ និងស្ទាយ៍តុបតែងខ្លួនក៏ទាន់សម័យផងដែរ។

តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ តែងបង្ហោះសាររៀបរាប់ពីទុក្ខសោកជាប្រចាំក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសបន្ទាប់ពី លោកឪពុកបានទទួលមរណភាពទៅ លោកហាក់មានភាពសោកសៅថែមទៀត។

យ៉ាងណាមិញកាលពីថ្មីនេះ លោកក៏បានបានបង្ហោះសារយ៉ាងមានអត្ថន័យចាក់ដោត​ថា “ទិសដៅនៃពេលវេលាតែងនាំមកនូវរសជាតិប្លែកបែបនេះឯង ជីវិតជួនជួបទុក្ខលំបាក ជួនពោរពេញដោយស្នាម ញញឺម ជួនមានកម្លាំងថាមពល ជួនហត់នឿយនឺងរឿងគ្រប់យ៉ាង ជីវិតមិនល្អឥតខ្ចោះពេកទេ លំបាកខ្លះ ស្រណុកខ្លះ គឹជារឿងដែលយើងគួររៀនទទួលអំពីការពិតនៃជីវិត”។

ក្រោយពីបង្ហោះបែបនេះរួចមក លោក សុគន្ធ ថេរ៉ាយុ ហាក់បីដូចចង់បង្ហាញថា ជីវិតរបស់មនុស្សគឺបែបនេះឯង។ ហើយចំពោះអ្នកគាំទ្រវិញ ពេលដែលសាររបស់លោកហើយ អ្នកគាំទ្រខ្លះក៏បានខមមិនលើកទឹកចិត្ត ហើយអ្នកខ្លះទៀតក៏ថាជីវិតមនុស្សគឺស្គាល់គ្រប់ជាតិ ហើយជាច្រើននាក់ទៀតក៏បានគាំទ្រក្នុងការបង្ហោះសារដ៏មានអត្ថន័យរបស់លោកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment