មិនគួរអោយជឿ! តារា​ចម្រៀង ខេង សម្ផស្ស ធ្លាក់ខ្លួន​លក់​ផ្លែឈើ​តាម​ចិញ្ចើម​ផ្លូវក្រោយពីប្រកាសលក់ផ្ទះរួចមក

ភ្នំពេញ​ ៖​ ប្រិយមិត្តជាច្រើនបានយល់ជ្រាបដឹងហើយថា លើ​លោក​នេះ​គ្មានអ្វី​ជា​ទៀងទាត់​នោះ​ទេ វាសនា​មនុស្ស​ពិតជា​មើលមិនឃើញ​ឡើយ ជួនកាល​ថ្ងៃនេះ​​​យើង​រុងរឿង ថ្ងៃស្អែក​ឬ​ថ្ងៃ​ខាងមុខ​យើង​ចុះ​ខ្សោយ វា​ជា​កត្តា​សត្យានុម័ត​របស់​ធម្មជាតិ​ទៅ​ហើយ។ដោយឡែក តារា​ចម្រៀង ខេង សម្ផស្ស ដែល​កន្លងមក​នាង​ធ្លាប់​រកចំណូលបាន​តាម​រយៈ​អាជីព​សិល្បៈ តែ​មកដល់ពេលនេះ​ ដោយសារតែ​ស្ថានភាព​អាជីព​សិល្បៈ​របស់​នាង បាន​ធ្លាក់ចុះ ​ធ្វើ​ឲ្យ​នាង​​​សម្រេចចិត្ត​មក​លក់​ផ្លែឈើ​ និង​ផលិតផល​តាម​ចិញ្ចើមផ្លូវ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​របស់​នាង បន្ទាប់ពី​អ្នក​ក្នុង​ចង្កោម​សិល្បៈ​ឃើញ​នាង​ផ្លាស់ប្ដូរ​មុខរបរ​បែបនេះ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ទៅវិញ។

ក្នុងនោះដែរ តាម​ប្រភពពី​អ្នកសិល្បៈ​ដូចគ្នា​បាន​ឲ្យ​ដឹងថាកន្លងទៅ​តារា​ស្រី​រូបនេះ​ធ្លាប់បាន​ប្រកាស​លក់​ផ្ទះ​ដែល​បង់​រំលស់​១​កន្លែង​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ ​ព្រោះតែ​ស៊ូ នឹង​ការបង់​ប្រចាំខែ​មិន​រួច។

តារាចម្រៀង ខេង សម្ផស្ស ត្រូវបាន​ទស្សនិកជន​មួយចំនួន​ធ្លាប់​ស្គាល់​តាមរយៈ​ការ​ច្រៀង​ក្នុង​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន រួមទាំង​ផលិតកម្ម​របស់​សមាគម​សិល្បករ​ខ្មែរ​ផងដែរ។ជាក់ស្តែង ​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​តារាចម្រៀង​រូបនេះ​បាន​លើកឡើងថា “​ពាក្យ​ថា​តស៊ូ វា​ងាយ​និយាយ​ទេ តែបើ​ជួប​ផ្ទាល់​បានដឹងថា​ពិបាក​យ៉ាងណា​” អមដោយ​រូបថត​កំពុង​អង្គុយ​លក់​ផ្លែ​សាវម៉ាវ​ពីរ​បាវ និង​ផលិតផល​សម្រក​ទម្ងន់​ខ្លះៗ​។ មាន​សិល្បករ និង​អ្នកគាំទ្រ​ជាច្រើន​បាន​បញ្ចេញ​សារ​លើកទឹកចិត្ត​ឲ្យ​នាង​បន្ត​តស៊ូ​ក្នុង​ជិវិត​ខណៈ​គេ​ដឹងថា​ជីវភាព​របស់​តារា​ស្រី​រូបនេះ​កំពុង​ប្រឈម​ខ្លាំង​។

​​ប្រភពពី​អ្នកសិល្បៈ​ដែល​ធ្លាប់បាន​ស្គាល់​តារាចម្រៀង​រូបនេះ​ បាន​លើកឡើងថា មុននេះ​ប៉ុន្មាន​ថ្ងៃ​តារា​ស្រី​រូបនេះ​ធ្លាប់​បានស្នើ​ឲ្យ​ម្ចាស់​បុរី​ឡេង​ណា​វ៉ា​ត្រា ធ្វើការ​ទិញយក​ផ្ទះល្វែង​ពី​នាង​វិញ​ដែល​នាង​និង​បងប្រុស​បាន​បង់​រំលស់​ប៉ុន្មាន​ខែ​កន្លងមក​ព្រោះតែ​នាង​មិនអាច​ស៊ូ​នឹង​ស្ថានភាព​ខ្វះមុខខ្វះក្រោយ និង​ក្រោយពេល​បងប្រុស​នាង​មាន​ជំងឺ​ប្រចាំកាយ​ត្រៀម​ធ្វើការ​វះ កាត់​ក្នុងពេល​ខាងមុខ​។​យ៉ាងណាមិញ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​តើ​តារា​ស្រី​រូបនេះ​នឹង​ទទួលបាន​ការជួយជ្រោមជ្រែង​បន្ថែមទៀត​ពី​ប្រធាន​សមាគម​សិល្បករ​ខ្មែរ និង​អ្នក​ជិតដិត​នៅឡើយ​ដែរ ប៉ុន្តែ​ជារឿយៗ​តារា​ស្រី​រូបនេះ​តែ​បង្ហោះ​សារ​ប្លែកៗ​អមដោយ​រូបភាព​នៃ​ការ​អស់សង្ឃឹម​ក្នុង​ជីវិត ជា​ហូរហែ​។ ប្រភព ៖ PN​

Related posts

Leave a Comment